លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ដ​សាសនិក

សេចក្ដី​ស្រឡាញ់​ជា​លក្ខណៈ​សម្គាល់​នៃ​គ្រិស្ដ​សាសនិក​ពិត ពោល​គឺ​ដោយ​អរ​សប្បាយ​អំពី​សេចក្ដី​ពិត

សេចក្ដី​ស្រឡាញ់​ជា​លក្ខណៈ​សម្គាល់​នៃ​គ្រិស្ដ​សាសនិក​ពិត ពោល​គឺ​ដោយ​អរ​សប្បាយ​អំពី​សេចក្ដី​ពិត

ហេតុ​អ្វី​សំខាន់: ដើម្បី​យក​តម្រាប់​លោក​យេស៊ូ យើង​ត្រូវ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​សេចក្ដី​ពិត ពោល​គឺ​គោល​បំណង​របស់​ព្រះ។ (​យ៉ូន. ១៨:៣៧​) យើង​ក៏​ត្រូវ​អរ​សប្បាយ​អំពី​សេចក្ដី​ពិត និយាយ​អំពី​សេចក្ដី​ពិត ហើយ​ពិចារណា​អ្វី​ៗ​ដែល​ពិត ទោះ​ជា​កំពុង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​ពេញ​ដោយ​ការ​ភូត​ភរ​និង​មិន​សុចរិត​ក៏​ដោយ។—១កូ. ១៣:៦; ភី. ៤:៨

របៀប​អនុវត្ដ:

  • សូម​តាំង​ចិត្ដ​មិន​ស្តាប់​ឬ​មិន​និយាយ​ដើម​គេ។—១ថែ. ៤:១១

  • កុំ​អរ​សប្បាយ​ពេល​ឃើញ​អ្នក​ឯ​ទៀត​រង​ទុក្ខ

  • សូម​អរ​សប្បាយ​ចំពោះ​អ្វី​ៗ​ដែល​ល្អ ពោល​គឺ​អ្វី​ៗ​ដែល​លើក​ទឹក​ចិត្ដ

សូម​ទស្សនា​វីដេអូ​ចូរ​«​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​»​ ដោយ​មិន​អរ​សប្បាយ​អំពី​អ្វី​ដែល​មិន​សុចរិត​ឡើយ តែ​អរ​សប្បាយ អំពី​សេចក្ដី​ពិត រួច​មក​ឆ្លើយ​សំណួរ​ដូច​ត​ទៅ:

  • តើ​ក្នុង​ន័យ​អ្វី​ដេប៊ី​បាន​«​អរ​សប្បាយ​អំពី​អ្វី​ដែល​មិន​សុចរិត​»​?

  • តើ​តាម​របៀប​ណា​អាលអឺស​បាន​បត់​បែន​ការ​សន្ទនា​ជា​មួយ​នឹង​ដេប៊ី​ឲ្យ​ទៅ​ជា​ការ​សន្ទនា​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ដ​វិញ?

  • តើ​យើង​អាច​និយាយ​អំពី​រឿង​ល្អ​អ្វី​ខ្លះ?

មិន​អរ​សប្បាយ​អំពី​អ្វី​ដែល​មិន​សុចរិត​ឡើយ តែ​អរ​សប្បាយ​អំពី​សេចក្ដី​ពិត