សាក្សីព្រះយេហូវ៉ាកំពុងបង្រៀនគម្ពីរនៅប្រទេសស៊ីលី

កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ ធ្នូ ២០១៦

ពាក្យផ្សាយគំរូ

ពាក្យផ្សាយគំរូសម្រាប់ទស្សនាវដ្ដីប៉មយាម និងសម្រាប់ចូរបង្រៀនសេចក្ដីពិត អំពីដើមហេតុដែលបណ្ដាលឲ្យមានទុក្ខវេទនា។ សូមប្រើពាក្យគំរូទាំងនេះដើម្បីបង្កើតពាក្យផ្សាយរបស់ខ្លួន។

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ

«ចូរយើងឡើងទៅភ្នំនៃព្រះយេហូវ៉ា»

អេសាយបានពណ៌នាអំពីការកែច្នៃគ្រឿងសស្ត្រាវុធឲ្យទៅជាឧបករណ៍កសិកម្មវិញ។ នេះបញ្ជាក់ថារាស្ដ្ររបស់ព្រះយេហូវ៉ានឹងខំប្រឹងធ្វើឲ្យមានសន្ដិភាព។ (អេសាយ ២:៤)

របៀបរស់នៅជាគ្រិស្ដសាសនិក

ប្រើសៀវភៅ«ព្រះស្រឡាញ់»ដើម្បីជំរុញចិត្ដសិស្ស

សៀវភៅ‹ព្រះស្រឡាញ់›ជួយសិស្សគម្ពីរឲ្យយល់ថា តើគោលការណ៍របស់ព្រះទាក់ទងយ៉ាងណានឹងជីវិតប្រចាំថ្ងៃរបស់ពួកគេ។

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ

មេស្ស៊ីបានធ្វើឲ្យទំនាយក្លាយទៅជាការពិត

អេសាយបានប្រកាសទុកជាមុនថាមេស្ស៊ីនឹងផ្សព្វផ្សាយនៅតំបន់កាលីឡេ។ លោកយេស៊ូបានធ្វើឲ្យទំនាយនេះក្លាយទៅជាការពិត ពេលដែលលោកបានធ្វើដំណើរជុំវិញទីនោះដើម្បីផ្សព្វផ្សាយអំពីដំណឹងល្អ។

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ

‹ខ្ញុំនៅនេះហើយ! សូមលោកចាត់ខ្ញុំ›

តើតាមរបៀបណាយើងអាចមានចិត្ដគំនិតស្ម័គ្រចិត្ដនិងជំនឿដូចអេសាយ? សូមទាញមេរៀនពីបទពិសោធន៍របស់ក្រុមគ្រួសារមួយដែលបានរើទៅបម្រើនៅកន្លែងដែលត្រូវការអ្នកផ្សាយច្រើនជាង។

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ

ចំណេះអំពីព្រះយេហូវ៉ានឹងមានពេញពាសលើផែនដី

តើតាមរបៀបណាទំនាយក្នុងសៀវភៅអេសាយបានក្លាយទៅជាការពិតនៅអតីតកាល នៅសម័យនេះ និងនៅអនាគត?

របៀបរស់នៅជាគ្រិស្ដសាសនិក

ការអប់រំពីព្រះឈ្នះការរើសអើង

បុរសពីរនាក់ដែលធ្លាប់ជាសត្រូវនឹងគ្នា បានក្លាយទៅជាបងប្អូនរួមជំនឿ ដោយសារពួកគាត់បានទទួលការអប់រំពីព្រះឲ្យមានសាមគ្គីភាព។

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ

ការប្រើអំណាចក្នុងផ្លូវខុសនាំឲ្យបាត់បង់អំណាច

តើសេបណាគួរប្រើអំណាចរបស់គាត់យ៉ាងដូចម្ដេច? ហេតុអ្វីព្រះយេហូវ៉ាតែងតាំងអេលាគីមជំនួសសេបណា?