លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបរស់នៅជាគ្រិស្ដសាសនិក

‹ខ្ញុំនៅនេះហើយ! សូមលោកចាត់ខ្ញុំ›

‹ខ្ញុំនៅនេះហើយ! សូមលោកចាត់ខ្ញុំ›

អេសាយស្ម័គ្រចិត្ដធ្វើអ្វីក៏ដោយដែលព្រះយេហូវ៉ាចង់ឲ្យគាត់ធ្វើ។ ចិត្ដគំនិតបែបនេះពិតជាគួរឲ្យយើងធ្វើតាមមែន។ គាត់បានបង្ហាញជំនឿ ហើយតបឆ្លើយភ្លាមដោយស្ម័គ្រចិត្ដ ទោះបីគាត់មិនដឹងច្បាស់ថាគាត់នឹងត្រូវធ្វើអ្វីក៏ដោយ។ (អេ. ៦:៨) តើអ្នកអាចកែប្រែរបៀបរស់នៅរបស់អ្នក ដើម្បីទៅបម្រើនៅកន្លែងដែលត្រូវការអ្នកប្រកាសដំណឹងល្អច្រើនជាងទេ? (ទំនុក. ១១០:៣) ការកែប្រែដ៏ធំបែបនេះ តម្រូវឲ្យអ្នក«គិតគូរជាមុនសិន»។ (លូក. ១៤:២៧, ២៨) ទោះជាដូច្នោះក៏ដោយ សូមស្ម័គ្រចិត្ដលះបង់អ្វីផ្សេងដើម្បីប្រយោជន៍នៃកិច្ចការផ្សព្វផ្សាយ។ (ម៉ាថ. ៨:២០; ម៉ាក. ១០:២៨-៣០) ដូចបានបង្ហាញក្នុងវីដេអូការរើទៅបម្រើនៅកន្លែងដែលត្រូវការអ្នកផ្សាយច្រើនជាង ពរដែលយើងទទួលក្នុងកិច្ចបម្រើព្រះយេហូវ៉ា គឺច្រើនហួសពីអ្វីដែលយើងលះបង់ឆ្ងាយណាស់។

ក្រោយពីបានទស្សនាវីដេអូ សូមឆ្លើយសំណួរខាងក្រោមនេះ

  • តើបងវីល្លាមនិងប្រពន្ធកូនគាត់បានលះបង់អ្វីខ្លះ ដើម្បីរើទៅបម្រើនៅប្រទេសអេក្វាទ័រ?

  • ពេលជ្រើសរើសកន្លែងដែលពួកគាត់ចង់ទៅបម្រើ តើពួកគាត់បានគិតពិចារណាអំពីកត្ដាអ្វីខ្លះ?

  • តើពួកគាត់បានទទួលពរអ្វីខ្លះ?

  • បើអ្នកចង់ទៅបម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាង តើអ្នកអាចស្វែងរកព័ត៌មានថែមទៀតនៅណា?

ក្នុងអំឡុងពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារលើកក្រោយ សូមពិគ្រោះអំពីសំណួរខាងក្រោមនេះ

  • ជាក្រុមគ្រួសារ តើតាមរបៀបណាយើងអាចបង្កើនកិច្ចបម្រើរបស់យើង? (km-E ៨/១១ ទំ. ៤-)

  • បើយើងមិនអាចបម្រើនៅកន្លែងដែលត្រូវការអ្នកផ្សាយច្រើនជាង តើយើងអាចជួយក្រុមជំនុំរបស់យើងយ៉ាងដូចម្ដេច? (w១៦.០៣ ទំ. ៣-)