លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | អេសាយ ៦-១០

មេស្ស៊ីបានធ្វើឲ្យទំនាយក្លាយទៅជាការពិត

មេស្ស៊ីបានធ្វើឲ្យទំនាយក្លាយទៅជាការពិត

ជាច្រើនសតវត្សរ៍មុនលោកយេស៊ូបានកើតមក អេសាយបានប្រកាសទុកជាមុនថាមេស្ស៊ីនឹងផ្សព្វផ្សាយនៅ«សមុទ្រត្រើយខាងនាយទន្លេយ័រដាន់ ជាដែនខេត្ដកាលីឡេរបស់សាសន៍ដទៃ»។ លោកយេស៊ូបានធ្វើឲ្យទំនាយនេះក្លាយទៅជាការពិត ពេលដែលលោកបានធ្វើដំណើរជុំវិញស្រុកកាលីឡេ ដើម្បីផ្សព្វផ្សាយនិងបង្រៀនអំពីដំណឹងល្អ។—អេ. ៩:១, ២

  • លោកបានធ្វើការអស្ចារ្យទី១—យ៉ូន. ២:១-១១ (ភូមិកាណា)

  • លោកបានជ្រើសរើសពួកសាវ័ក—ម៉ាក. ៣:១៣, ១៤ (ជិតក្រុងកាពើណិម)

  • លោកបានថ្លែងសុន្ទរកថានៅលើភ្នំ—ម៉ាថ. ៥:១–៧:២៧ (ជិតក្រុងកាពើណិម)

  • លោកបានប្រោសកូនប្រុសតែមួយរបស់ស្ដ្រីមេម៉ាយឲ្យរស់ឡើងវិញ—លូក. ៧:១១-១៧ (ក្រុងណេអ៊ីន)

  • លោកបានលេចមកជួបអ្នកកាន់តាមលោកជាង៥០០នាក់ ក្រោយពីលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ—១កូ. ១៥:៦ (ស្រុកកាលីឡេ)