លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | អេសាយ ១១-១៦

ចំណេះអំពីព្រះយេហូវ៉ានឹងមានពេញពាសលើផែនដី

ចំណេះអំពីព្រះយេហូវ៉ានឹងមានពេញពាសលើផែនដី

តើទំនាយនេះបានក្លាយជាការពិតចំពោះជនជាតិអ៊ីស្រាអែលយ៉ាងដូចម្ដេច?

  • នៅតាមផ្លូវពេលដែលជនជាតិអ៊ីស្រាអែលធ្វើដំណើរចេញពីប្រទេសបាប៊ីឡូន ឬពេលដែលពួកគេរស់នៅក្នុងស្រុករបស់ខ្លួនវិញ ពួកគេមិនចាំបាច់ខ្លាចសត្វសាហាវមនុស្សកាចសាហាវឡើយ។—អែស. ៨:២១, ២២

តើទំនាយនេះក្លាយជាការពិតនៅសម័យយើងយ៉ាងដូចម្ដេច?

  • ចំណេះអំពីព្រះយេហូវ៉ាបានកែប្រែបុគ្គលិកលក្ខណៈរបស់មនុស្ស។ មនុស្សដែលពីមុនធ្លាប់ជាមនុស្សសាហាវឃោរឃៅ បានប្រែទៅជាមនុស្សស្លូតបូតវិញ។ ចំណេះអំពីព្រះបាននាំឲ្យមានស្ថានភាពសុខសាន្ដដែលប្រៀបដូចជាសួនឧទ្យាននៅជុំវិញពិភពលោក។

តើទំនាយនេះនឹងក្លាយជាការពិតនៅថ្ងៃអនាគតយ៉ាងដូចម្ដេច?

  • ផែនដីទាំងមូលនឹងផ្លាស់ប្រែទៅជាសួនឧទ្យានដែលមានតែសេចក្ដីសុខសាន្ដត្រាណ ស្របតាមគោលបំណងដើមរបស់ព្រះ។ នៅពេលនោះ គ្មានមនុស្សសត្វណាអាចបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់ឡើយ។

ប៉ូលបានកែប្រែទាំងស្រុងដោយសារចំណេះអំពីព្រះ

  • ពេលជាផារិស៊ី គាត់មានលក្ខណៈកាចសាហាវដូចសត្វ។—១ធី. ១:១៣

  • ចំណេះត្រឹមត្រូវអំពីសេចក្ដីពិតបានកែប្រែបុគ្គលិកលក្ខណៈរបស់គាត់ទាំងស្រុង។—កូឡ. ៣:៨-១០