លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបរស់នៅជាគ្រិស្ដសាសនិក

ប្រើសៀវភៅ«ព្រះស្រឡាញ់»ដើម្បីជំរុញចិត្ដសិស្ស

ប្រើសៀវភៅ«ព្រះស្រឡាញ់»ដើម្បីជំរុញចិត្ដសិស្ស

ហេតុអ្វីសំខាន់?: មនុស្សត្រូវរៀនអំពីខ្នាតតម្រារបស់ព្រះយេហូវ៉ា ហើយធ្វើតាមខ្នាតតម្រាទាំងនោះ ដើម្បីឲ្យលោកពេញចិត្ដនឹងការគោរពប្រណិប័តន៍របស់ពួកគេ។ (អេ. ២:៣, ៤) សៀវភៅ«ព្រះស្រឡាញ់»ជាសៀវភៅសិក្សាទី២ដែលយើងប្រើដើម្បីបង្រៀនសិស្សគម្ពីរ។ សៀវភៅនេះជួយពួកគេឲ្យយល់ថា តើគោលការណ៍របស់ព្រះទាក់ទងយ៉ាងណានឹងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ (ហេ. ៥:១៤) ដូច្នេះ យើងត្រូវព្យាយាមបង្រៀនដោយមានឥទ្ធិពលទៅលើចិត្ដរបស់ពួកគេ ដើម្បីពួកគេអាចមានបំណងចិត្ដត្រឹមត្រូវក្នុងការកែប្រែការប្រព្រឹត្ដ។—រ៉ូម ៦:១៧

របៀបអនុវត្ដ:

  • សូមរៀបចំមេរៀនឲ្យបានល្អ ដោយគិតជានិច្ចនូវសេចក្ដីត្រូវការរបស់សិស្សគម្ពីរ។ សូមរៀបចំសំណួរត្រិះរិះមួយចំនួន ដើម្បីស្វែងយល់នូវអារម្មណ៍និងគំនិតរបស់គាត់ ស្ដីអំពីព័ត៌មានដែលកំពុងរៀន។—សុភ. ២០:៥; be-E ទំ. ២៥៩

  • សូមប្រើប្រអប់ទាំងប៉ុន្មានដែលមានក្នុងសៀវភៅ ដើម្បីជួយសិស្សយល់នូវសារៈសំខាន់នៃការអនុវត្ដន៍គោលការណ៍គម្ពីរ

  • សូមជួយសិស្សឲ្យចេះវែកញែកអំពីរឿងផ្សេងដែលគាត់ផ្ទាល់ត្រូវសម្រេចចិត្ដដោយផ្អែកលើសមត្ថភាពវិនិច្ឆ័យរបស់គាត់ តែសូមកុំសម្រេចចិត្ដជំនួសគាត់។—កាឡ. ៦:៥

  • សូមពិចារណាយ៉ាងហ្មត់ចត់ដើម្បីដឹងច្បាស់ថា តើសិស្សត្រូវការជំនួយដើម្បីធ្វើតាមគោលការណ៍គម្ពីរណាខ្លះ។ សូមលើកទឹកចិត្ដគាត់ដោយសប្បុរស ឲ្យកែប្រែការប្រព្រឹត្ដដោយផ្អែកលើសេចក្ដីស្រឡាញ់ដែលគាត់មានចំពោះព្រះយេហូវ៉ា។—សុភ. ២៧:១១; យ៉ូន. ១៤:៣១