លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | លេវីវិន័យ ១២​-​១៣

មេរៀនអំពីច្បាប់ដែលទាក់ទងនឹងជំងឺឃ្លង់

មេរៀនអំពីច្បាប់ដែលទាក់ទងនឹងជំងឺឃ្លង់

១៣:៤, ៥, ៤៥, ៤៦, ៥២, ៥៧

តើ​គោល​ការណ៍​នៃ​ច្បាប់​ដែល​ទាក់​ទង​នឹង​ជំងឺ​ឃ្លង់​បង្រៀន​យើង​អ្វី​ពី​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា​រឹង​មាំ?

  • ព្រះ​យេហូវ៉ា​បាន​បង្រៀន​ពួក​សង្ឃ​អំពី​របៀប​សម្គាល់​អ្នក​កើត​ជំងឺ​ឃ្លង់​ភ្លាម​ៗ។ ស្រដៀង​គ្នា​ដែរ សព្វ​ថ្ងៃ​នេះ​អ្នក​គង្វាល​ដែល​ជា​គ្រិស្ត​សាសនិក​ក៏​ជួយ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​របស់​ពួក​គេ​ជា​មួយ​ព្រះ​យេហូវ៉ា​ភ្លាម​ៗ​ដែរ។—យ៉ា. ៥:១៤, ១៥

  • ដើម្បី​បញ្ឈប់​ការ​រាល​ដាល​នៃ​ជំងឺ​ឃ្លង់ ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​តែ​ដុត​របស់​របរ​ណា​ក៏​ដោយ​ដែល​អាច​នាំ​ឲ្យ​ឆ្លង។ គ្រិស្ត​សាសនិក​ក៏​ត្រូវ​តែ​សុខ​ចិត្ត​លះ​ចោល​អ្វី​ដែល​នាំ​ឲ្យ​ពួក​គេ​ធ្វើ​អំពើ​ខុស​ឆ្គង​ដែរ ទោះ​ជា​អ្វី​ទាំង​នោះ​មាន​តម្លៃ​ចំពោះ​ពួក​គេ​ក៏​ដោយ។ (​ម៉ាថ. ១៨:៨, ៩​) នេះ​អាច​រួម​បញ្ចូល​ទម្លាប់​អាក្រក់ ការ​សេព​គប់​ឬ​ការ​កម្សាន្ត។

តើ​តាម​របៀប​ណា​គ្រិស្ត​សាសនិក​អាច​បង្ហាញ​ការ​តាំង​ចិត្ត​ទទួល​យក​ជំនួយ​ពី​ព្រះ​យេហូវ៉ា?