ថ្ងៃទី៧-១៣ ខែធ្នូ
លេវីវិន័យ ១០-១១
ចម្រៀងលេខ៣២ និងសេចក្ដីអធិដ្ឋាន
ពាក្យផ្ដើម (១នាទី)
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ
«ការស្រឡាញ់ព្រះយេហូវ៉ាគឺខ្លាំងជាងនឹងការស្រឡាញ់ក្រុមគ្រួសារ»: (១០នាទី)
លេវី. ១០:១, ២—ព្រះយេហូវ៉ាបានសម្លាប់ណាដាបនិងអ័ប៊ីហ៊ូវដោយសារពួកគេយកភ្លើងដទៃជូនលោក (it-1-E ទំ. ១១៧៤)
លេវី. ១០:៤, ៥—សពរបស់ពួកគេបានត្រូវសែងចេញពីជំរំ
លេវី. ១០:៦, ៧—ព្រះយេហូវ៉ាបានបង្គាប់អេរ៉ុននិងកូនប្រុសឯទៀតរបស់គាត់ថាមិនឲ្យបង្ហាញទុក្ខសោកសោះឡើយ (w១១ ១/៧ ទំ. ២៩-៣០ វ. ១៦)
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ: (១០នាទី)
លេវី. ១០:៨-១១—តើយើងអាចទាញមេរៀនអ្វីពីខទាំងនេះ? (w១៤ ១៥/១១ ទំ. ២០ វ. ១៨)
លេវី. ១១:៨—តើគ្រិស្តសាសនិកមិនត្រូវបរិភោគសត្វនានាដែលច្បាប់ម៉ូសេបានហាមឃាត់ឬទេ? (it-1-E ទំ. ១១១ វ. ៥)
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែកអំពីព្រះយេហូវ៉ា អំពីកិច្ចបម្រើផ្សាយ ឬអំពីអ្វីផ្សេងទៀត?
អំណានគម្ពីរ: (៤នាទី ឬខ្លីជាង) លេវី. ១០:១-១៥ (th ចំណុចហាត់រៀនទី១០)
ចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ
វីដេអូអំពីការជួបលើកដំបូង: (៤នាទី) ការពិគ្រោះ។ សូមបង្ហាញវីដេអូ រួចសួរអ្នកស្ដាប់នូវសំណួរដូចតទៅនេះ៖ តើអ្នកអាចវែកញែកជាមួយបុគ្គលម្នាក់ក្នុងតំបន់ផ្សាយអំពីធីម៉ូថេទី២ ៣:១៦ យ៉ាងដូចម្ដេច? តើអ្នកផ្សាយប្រហែលជាអាចបង្ហាញសៀវភៅពីឧបករណ៍ដើម្បីបង្រៀនគម្ពីរយ៉ាងដូចម្ដេច?
ការជួបលើកដំបូង: (៤នាទី ឬខ្លីជាង) ចាប់ផ្ដើមដោយប្រើការសន្ទនាគំរូ។ ជូនម្ចាស់ផ្ទះនូវលិខិតអញ្ជើញសម្រាប់កិច្ចប្រជុំ បន្ទាប់មកណែនាំវីដេអូតើមានកម្មវិធីអ្វីខ្លះនៅសាលប្រជុំរបស់យើង? (ប៉ុន្តែមិនបង្ហាញវីដេអូទេ)។ (th ចំណុចហាត់រៀនទី២០)
សុន្ទរកថា: (៥នាទី ឬខ្លីជាង) lv ទំ. ៩៩-១០១ វ. ៤-៧—ប្រធានបទ: ហេតុអ្វីយើងត្រូវស្អាតស្អំជានិច្ច? (th ចំណុចហាត់រៀនទី១២)
របៀបរស់នៅជាគ្រិស្តសាសនិក
«យើងបង្ហាញសេចក្ដីស្រឡាញ់ដោយគាំទ្រការប្រៀនប្រដៅរបស់ព្រះយេហូវ៉ា»: (១៥នាទី) ការពិគ្រោះ។ សូមបង្ហាញវីដេអូ ចូររក្សាភក្ដីភាពដោយស្មោះអស់ពីចិត្ត។
ការសិក្សាគម្ពីរជាក្រុមជំនុំ: (៣០នាទី ឬខ្លីជាង) jy ជំ. ១៣៦
សេចក្ដីបញ្ចប់ (៣នាទី ឬខ្លីជាង)
ចម្រៀងលេខ១០៣ និងសេចក្ដីអធិដ្ឋាន