របៀបរស់នៅជាគ្រិស្តសាសនិក
ចូរការពារចំណងអាពាហ៍ពិពាហ៍របស់អ្នក
ព្រះយេហូវ៉ាចាត់ទុកពាក្យសម្បថអាពាហ៍ពិពាហ៍ថាសំខាន់ណាស់។ លោកមានប្រសាសន៍ថាប្ដីនិងប្រពន្ធត្រូវតែនៅជាប់ជាមួយគ្នា។ (ម៉ាថ. ១៩:៥, ៦) នៅក្នុងចំណោមរាស្ត្ររបស់ព្រះ មានគូអាពាហ៍ពិពាហ៍ជាច្រើនដែលមានសុភមង្គល។ ទោះជាដូច្នេះក្ដី គ្មានចំណងអាពាហ៍ពិពាហ៍ណាមួយដែលល្អឥតខ្ចោះនោះទេ។ បញ្ហាគឺនៅតែមាន ប៉ុន្តែយើងមិនគួរមានទស្សនៈដូចមនុស្សទូទៅដែលចាត់ទុកថាការបែកលំនៅ និងការលែងលះគ្នាជាដំណោះស្រាយត្រឹមត្រូវនោះឡើយ។ តើតាមរបៀបណាគ្រិស្តសាសនិកអាចការពារចំណងអាពាហ៍ពិពាហ៍របស់ពួកគេ?
សូមពិចារណាជំហានសំខាន់ប្រាំយ៉ាង។
-
១. ការពារចិត្តរបស់អ្នកដោយបដិសេធការចែចង់ និងការកម្សាន្តដែលប្រាសចាកសីលធម៌ដែលនឹងធ្វើឲ្យចំណងអាពាហ៍ពិពាហ៍កាន់តែចុះខ្សោយ។—ម៉ាថ. ៥:២៨; ២ពេ. ២:១៤
-
២. ពង្រឹងចំណងមិត្តភាពរបស់អ្នកជាមួយព្រះ និងបណ្ដុះចិត្តអ្នកឲ្យកាន់តែចង់ធ្វើអ្វីដែលលោកពេញចិត្តនៅក្នុងចំណងអាពាហ៍ពិពាហ៍របស់អ្នក។—ទំនុក. ៩៧:១០
-
៣. សូមបន្តបំពាក់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មី និងបង្ហាញចិត្តសប្បុរសសូម្បីតែក្នុងរឿងតូចតាចក្ដី ដើម្បីធ្វើឲ្យជីវិតគូរបស់អ្នកកាន់តែងាយស្រួល។—កូឡ. ៣:៨-១០, ១២-១៤
-
៤. ចូររក្សាការប្រាស្រ័យទាក់ទងល្អនិងបង្ហាញការគោរព។—កូឡ. ៤:៦
-
៥. បំពេញករណីយកិច្ចរបស់ខ្លួនដោយមនោសញ្ចេតនានិងសេចក្ដីស្រឡាញ់។—១កូ. ៧:៣, ៤; ១០:២៤
ពេលដែលគ្រិស្តសាសនិកឲ្យតម្លៃចំពោះចំណងអាពាហ៍ពិពាហ៍ នោះពួកគេលើកកិត្តិយសព្រះយេហូវ៉ា ដែលជាអ្នកបង្កើតចំណងអាពាហ៍ពិពាហ៍។
សូមទស្សនាវីដេអូ យើងត្រូវ«រត់ដោយស៊ូទ្រាំ» ប្រកួតតាមច្បាប់ រួចមកឆ្លើយសំណួរដូចតទៅនេះ៖
-
ទោះជាចំណងអាពាហ៍ពិពាហ៍ប្រហែលជាចាប់ផ្ដើមដោយល្អក្ដី តើមានបញ្ហាអ្វីដែលអាចកើតឡើង?
-
តើតាមរបៀបណាគោលការណ៍គម្ពីរអាចជួយអ្នកដែលមានអារម្មណ៍ថាពួកគេមានចំណងអាពាហ៍ពិពាហ៍ដែលគ្មានសេចក្ដីស្រឡាញ់?
-
តើព្រះយេហូវ៉ាបានកំណត់ច្បាប់អ្វីខ្លះសម្រាប់ចំណងអាពាហ៍ពិពាហ៍?
-
ដើម្បីឲ្យចំណងអាពាហ៍ពិពាហ៍បានជោគជ័យ តើប្ដីប្រពន្ធគួរធ្វើអ្វី?