លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

មហាសន្និបាតប្រចាំឆ្នាំផ្ដល់ឱកាសឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់

មហាសន្និបាតប្រចាំឆ្នាំផ្ដល់ឱកាសឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់

ហេតុ​អ្វី​បាន​ជា​យើង​ចូល​ចិត្ត​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​ខ្លាំង​ម្ល៉េះ? ដូច​នៅ​អ៊ីស្រាអែល​សម័យ​បុរាណ មហា​សន្និបាត​របស់​យើង​ផ្ដល់​ឱកាស​ឲ្យ​យើង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ​រាប់​រយ​នាក់ សូម្បី​តែ​រាប់​ពាន់​នាក់​ទៀត​ផង។ យើង​សប្បាយ​ទទួល​បាន​ការ​ណែនាំ​ដែល​ប្រៀប​ដូច​ជា​អាហារ​ដ៏​បរិបូរ។ យើង​ក៏​អាច​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​របស់​យើង​ជា​មួយ​មិត្ត​ភក្ដិ​និង​ក្រុម​គ្រួសារ​ផង​ដែរ។ ចិត្ត​កតញ្ញូ​របស់​យើង​ចំពោះ​អ្វី​ទាំង​នេះ​ជំរុញ​ចិត្ត​យើង​ឲ្យ​ចង់​ចូល​រួម​មហា​សន្និបាត​ទាំង​បី​ថ្ងៃ។

ពេល​យើង​មាន​ឱកាស​ជួប​ជុំ​គ្នា យើង​មិន​គ្រាន់​តែ​គិត​អំពី​អ្វី​ដែល​យើង​អាច​ទទួល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ត្រូវ​គិត​អំពី​របៀប​ដែល​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត​ដែរ។ (​កាឡ. ៦:១០; ហេ. ១០:២៤, ២៥​) ពេល​យើង​បើក​ទ្វារ​ឲ្យ​បង​ប្អូន​របស់​យើង​ឬ​ទុក​កៅអី​ដែល​យើង​ត្រូវ​ការ​ប៉ុណ្ណោះ យើង​បង្ហាញ​ថា​យើង​កំពុង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត។ (​ភី. ២:៣, ៤​) មហា​សន្និបាត​ផ្ដល់​ឱកាស​ដ៏​ល្អ​ប្រសើរ​ដើម្បី​ឲ្យ​យើង​អាច​រាប់​អាន​មិត្ត​ភក្ដិ​ថ្មី​ៗ។ នៅ​មុន​កម្ម​វិធី ក្រោយ​កម្ម​វិធី និង​ពេល​សម្រាក​ញ៉ាំ​អាហារ យើង​អាច​ព្យាយាម​ស្គាល់​បង​ប្អូន​ដែល​យើង​មិន​ធ្លាប់​ជួប​ពី​មុន។ (​២កូ. ៦:១៣​) ពេល​យើង​ធ្វើ​ដូច្នេះ យើង​អាច​ចាប់​ផ្ដើម​ចំណង​មិត្តភាព​ដែល​ស្ថិត​ស្ថេរ​អស់​មួយ​ជីវិត! លើស​ពី​នេះ​ទៅ​ទៀត ពេល​ដែល​អ្នក​ដទៃ​ឃើញ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ពិត នេះ​អាច​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​សម្រេច​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​យើង​ដែរ។—យ៉ូន. ១៣:៣៥

សូម​ទស្សនា​វីដេអូ មហា​សន្និបាត​អន្តរជាតិ ​«​សេចក្ដី​ស្រឡាញ់​មិន​ចេះ​សាប​សូន្យ​ឡើយ​»​! រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ

  • តើ​តាម​របៀប​ណា​សេចក្ដី​ស្រឡាញ់​បាន​ត្រូវ​បង្ហាញ​ចំពោះ​បង​ប្អូន​ដែល​ត្រូវ​អញ្ជើញ​មក​ពី​កន្លែង​ផ្សេង​ៗ​ដើម្បី​ចូល​រួម​មហា​សន្និបាត​អន្តរជាតិ​ឆ្នាំ​២០១៩?

  • ហេតុ​អ្វី​សាមគ្គីភាព​និង​សេចក្ដី​ស្រឡាញ់​របស់​រាស្ត្រ​ព្រះ​យេហូវ៉ា​គឺ​អស្ចារ្យ​ម្ល៉េះ?

  • តើ​សមាជិក​នៃ​គណៈ​អភិបាល​បាន​លើក​ឡើង​លក្ខណៈ​អ្វី​ខ្លះ​នៃ​សេចក្ដី​ស្រឡាញ់?

  • តើ​តាម​របៀប​ណា​អ្នក​អាច​ជួយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​នៅ​មហា​សន្និបាត​របស់​យើង?

    តើ​តាម​របៀប​ណា​សេចក្ដី​ស្រឡាញ់​គ្រិស្ត​សាសនិក​ធ្វើ​ឲ្យ​បង​ប្អូន​នៅ​ប្រទេស​អាល្លឺម៉ង់​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​សាមគ្គីភាព?

  • តើ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី?