របៀបរស់នៅជាគ្រិស្តសាសនិក
ចូរសម្រេចចិត្តបម្រើព្រះយេហូវ៉ា
បើអ្នកជាអ្នកផ្សាយវ័យក្មេងដែលមិនទាន់ទទួលការជ្រមុជទឹក ឬជាសិស្សគម្ពីរ តើអ្នកមានគោលដៅទទួលការជ្រមុជទឹកឬទេ? ហេតុអ្វីអ្នកគួរមានចិត្តចង់ទទួលការជ្រមុជទឹក? ការប្រគល់ខ្លួនជូនព្រះនិងការទទួលការជ្រមុជទឹកនាំឲ្យអ្នកមានចំណងមិត្តភាពពិសេសជាមួយព្រះយេហូវ៉ា។ (ទំនុក. ៩១:១) ការធ្វើដូច្នេះក៏អាចជួយសង្គ្រោះអ្នកផងដែរ។ (១ពេ. ៣:២១) តើតាមរបៀបណាអ្នកអាចរីកចម្រើនរហូតដល់អ្នកអាចទទួលការជ្រមុជទឹកបាន?
សូមពិសោធន៍មើលថានេះគឺជាសេចក្ដីពិតមែន។ ពេលអ្នកមានសំណួរ សូមធ្វើការស្រាវជ្រាវបន្ថែមដើម្បីរកចម្លើយចំពោះសំណួរទាំងនោះ។ (រ៉ូម ១២:២) សូមពិនិត្យមើលខ្លួនអ្នកដើម្បីដឹងអំពីអ្វីដែលអ្នកត្រូវកែប្រែ ហើយធ្វើការកែប្រែទាំងនោះដោយសារអ្នកចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ (សុភ. ២៧:១១; អេភ. ៤:២៣, ២៤) សូមអធិដ្ឋានដើម្បីសុំជំនួយពីលោករាល់ដង។ ចូរមានទំនុកចិត្តថាព្រះយេហូវ៉ានឹងគាំទ្រហើយពង្រឹងកម្លាំងចិត្តអ្នកដោយសកម្មពលបរិសុទ្ធដ៏ខ្លាំងក្លារបស់លោក។ (១ពេ. ៥:១០, ១១) ការខំប្រឹងរបស់អ្នកគឺមិនអត់ប្រយោជន៍នោះទេ។ ការបម្រើព្រះយេហូវ៉ានាំឲ្យអ្នកមានជីវិតដែលមានន័យខ្លឹមសារបំផុត!—ទំនុក. ១៦:១១
សូមទស្សនាវីដេអូ ជំហាននៃការទទួលការជ្រមុជទឹក រួចឆ្លើយសំណួរដូចតទៅនេះ៖
-
តើបងប្អូនខ្លះបានយកឈ្នះឧបសគ្គអ្វីដើម្បីទទួលការជ្រមុជទឹក?
-
តើតាមរបៀបណាអ្នកអាចបណ្ដុះឲ្យមានជំនឿដែលអ្នកត្រូវការដើម្បីប្រគល់ខ្លួនជូនព្រះយេហូវ៉ា?
-
តើអ្វីបានជំរុញចិត្តបងប្អូនខ្លះឲ្យធ្វើអ្វីដែលចាំបាច់ដើម្បីឲ្យពួកគាត់អាចទទួលការជ្រមុជទឹកបាន?
-
តើតាមរបៀបណាព្រះយេហូវ៉ាផ្ដល់ពរដល់អស់អ្នកដែលសម្រេចចិត្តបម្រើលោក?
-
តើការប្រគល់ខ្លួននិងការជ្រមុជទឹកមានន័យយ៉ាងណា?