របៀបរស់នៅជាគ្រិស្តសាសនិក
ចូរអរគុណព្រះនិងគ្រិស្តចំពោះការរំដោះឲ្យមានសេរីភាពនៅអនាគត
តើអ្នកមានបញ្ហាអ្វីខ្លះក្នុងជីវិតប្រចាំថ្ងៃ? តើអ្នកជាមេគ្រួសារដែលព្យាយាមបំពេញភារកិច្ចផ្សេងៗទេ? ឬតើអ្នកជាឪពុកឬម្ដាយដែលគ្មានគូដែលព្យាយាមចិញ្ចឹមក្រុមគ្រួសារ? តើប្អូនទទួលការសម្លុតធ្វើបាបនៅសាលាទេ? តើអ្នកកំពុងរងទុក្ខដោយសារមានវ័យចាស់ឬមានសុខភាពមិនល្អទេ? យើងទាំងអស់គ្នាមានបញ្ហារៀងៗខ្លួន។ គ្រិស្តសាសនិកមួយចំនួនមានទុក្ខលំបាកជាច្រើននៅពេលដំណាលគ្នា។ ប៉ុន្តែ យើងដឹងថាមិនយូរទៀតព្រះយេហូវ៉ានឹងរំដោះយើងពីបញ្ហាទាំងអស់នេះជាមិនខាន។—២កូ. ៤:១៦-១៨
រហូតដល់ពេលនោះ យើងទទួលការសម្រាលទុក្ខដោយដឹងថាព្រះយេហូវ៉ាយល់អំពីទុក្ខលំបាករបស់យើង ឲ្យតម្លៃចំពោះភក្ដីភាពនិងការស៊ូទ្រាំរបស់យើង ហើយលោកនឹងឲ្យពរដ៏ធំធេងដល់យើង។ (យេ. ២៩:១១, ១២) លោកយេស៊ូក៏យកចិត្តទុកដាក់នឹងយើងដែរ។ ពេលយើងបំពេញភារកិច្ចរបស់យើងជាគ្រិស្តសាសនិក លោកធានាយើងថា៖ «ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា»។ (ម៉ាថ. ២៨:២០) កាលដែលយើងចំណាយពេលដើម្បីរំពឹងគិតអំពីពេលដែលរាជាណាចក្ររបស់ព្រះនឹងរំដោះយើងឲ្យមានសេរីភាពនៅអនាគត នេះនឹងពង្រឹងសេចក្ដីសង្ឃឹមនិងការតាំងចិត្តរបស់យើងដើម្បីស៊ូទ្រាំនឹងទុក្ខលំបាកនៅពេលឥឡូវនេះ។—រ៉ូម ៨:១៩-២១
សូមទស្សនាវីដេអូ ពេលដែលព្យុះមកដល់ ចូរផ្ដោតអារម្មណ៍ទៅលើលោកយេស៊ូជានិច្ច! ពរដែលរាជាណាចក្រផ្ដល់ឲ្យនៅថ្ងៃអនាគត រួចឆ្លើយសំណួរដូចតទៅនេះ៖
-
តើមនុស្សជាតិមានជីវិតដែលដាច់ពីព្រះតាមរបៀបណា ហើយតើនេះនាំឲ្យមានលទ្ធផលអ្វី?
-
តើអស់អ្នកដែលស្មោះត្រង់ចំពោះព្រះយេហូវ៉ានឹងមានអនាគតបែបណា?
-
តើតាមរបៀបណាអនាគតដ៏អស្ចារ្យនេះពិតជាអាចកើតឡើងមែន?
-
នៅក្នុងពិភពលោកថ្មីដែលព្រះបានសន្យា តើបងប្អូនទន្ទឹងរង់ចាំពរណាខ្លះ?