លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជន​ជាតិ​អ៊ីស្រាអែល​ដែល​ជា​ខ្ញុំ​បម្រើ​ត្រឡប់​ទៅ​ក្រុម​គ្រួសារ​និង​ដី​របស់​ពួក​គេ​វិញ​ក្នុង​អំឡុង​ឆ្នាំ​សោមនស្ស

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

សោមនស្សនិងការរំដោះឲ្យមានសេរីភាពនៅអនាគត

សោមនស្សនិងការរំដោះឲ្យមានសេរីភាពនៅអនាគត

ឆ្នាំ​សោមនស្ស​ជួយ​ពួក​អ៊ីស្រាអែល​ឲ្យ​រួច​ពី​ការ​ជំពាក់​បំណុល​និង​ភាព​ក្រី​ក្រ​ជា​រៀង​រហូត (​លេវី. ២៥:១០; w១៩.១២ ទំ. ៨​-​៩ វ. ៣; សូម​មើល​រូប​ភាព​នៅ​ក្រប​)

ការ​លក់​ដី តាម​ពិត​គឺ​ដូច​ជា​ការ​ជួល​ដី​ឲ្យ​គេ​រហូត​ដល់​ឆ្នាំ​សោមនស្ស​មក​ដល់ ហើយ​តម្លៃ​នៃ​ដី​នោះ​គឺ​ស្រេច​ទៅ​លើ​តម្លៃ​នៃ​ផល​ចំ​រូត (​លេវី. ២៥:១៥; it​-​1​-​E ទំ. ១២០០ វ. ២​)

ព្រះ​យេហូវ៉ា​ឲ្យ​ពរ​រាស្ត្រ​លោក​ពេល​ដែល​ពួក​គេ​ធ្វើ​តាម​ច្បាប់​នៃ​ឆ្នាំ​សោមនស្ស (​លេវី. ២៥:១៨​-​២២; it​-​2​-​E ទំ. ១២២​-​១២៣​)

នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ មនុស្ស​ដែល​ស្មោះ​ត្រង់​នឹង​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​ឆ្នាំ​សោមនស្ស​ក្នុង​ន័យ​ធៀប ពេល​ដែល​ពួក​គេ​ទទួល​ការ​រំដោះ​ពី​អំពើ​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​ទាំង​ស្រុង។—រ៉ូម ៨:២១

តើ​យើង​ម្នាក់​ៗ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​សេរី​ភាព​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា?