លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ឪពុកម្ដាយទាំងឡាយ ចូរបង្រៀនកូនៗនូវអ្វីដែលពួកគេគួរដឹង

ឪពុកម្ដាយទាំងឡាយ ចូរបង្រៀនកូនៗនូវអ្វីដែលពួកគេគួរដឹង

យើង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​ធ្វើ​ឲ្យ​យើង​គិត​ថា​អ្វី​ដែល​ល្អ​គឺ​អាក្រក់ ហើយ​អ្វី​ដែល​អាក្រក់​គឺ​ល្អ​ទៅ​វិញ។ (​អេ. ៥:២០​) គួរ​ឲ្យ​ស្ដាយ​ណាស់ មនុស្ស​ខ្លះ​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្អប់​ដូច​ជា​ការ​ប្រព្រឹត្ត​មិន​សម​រម្យ​រវាង​មនុស្ស​ដែល​មាន​ភេទ​ដូច​គ្នា។ មិត្ត​ភក្ដិ​នៅ​សាលា​ឬ​អ្នក​ឯ​ទៀត​ប្រហែល​ជា​ព្យាយាម​ទាក់​ទាញ​ប្អូន​ៗ​ដ៏​មាន​តម្លៃ​របស់​យើង​ឲ្យ​ធ្វើ​តាម​ពួក​គេ។ តើ​តាម​របៀប​ណា​អ្នក​អាច​ជួយ​កូន​ៗ​ឲ្យ​ប្រឈម​មុខ​នឹង​ការ​ល្បង​ល​នេះ​និង​ការ​ល្បង​ល​ឯ​ទៀត​ដោយ​ជោគ​ជ័យ?

ចូរ​បង្ហាត់​បង្រៀន​កូន​ៗ​អ្នក​ឲ្យ​ដឹង​អំពី​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។ (​លេវី. ១៨:៣​) សូម​បង្ហាត់​បង្រៀន​ពួក​គេ​បន្តិច​ម្ដង​ៗ​អំពី​អ្វី​ដែល​គម្ពីរ​ចែង​អំពី​ការ​រួម​ភេទ ស្រប​តាម​អាយុ​របស់​ពួក​គេ។ (​ចោ. ៦:៧​) សូម​សួរ​ខ្លួន​អ្នក​ថា​៖ ‹តើ​ខ្ញុំ​បាន​បង្រៀន​កូន​ៗ​អំពី​ការ​បង្ហាញ​មនោសញ្ចេតនា​ដោយ​សម​រម្យ ការ​ឲ្យ​អ្នក​ដ៏​ទៃ​គោរព​សិទ្ធ​ពួក​គេ និង​សារៈ​សំខាន់​នៃ​ការ​ស្លៀក​ពាក់​សម​រម្យ​ឬ​នៅ? តើ​កូន​ៗ​របស់​ខ្ញុំ​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​បើ​គេ​បង្ហាញ​រូប​អាសអាភាស ឬ​សុំ​ឲ្យ​ពួក​គេ​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ហាម?›។ ការ​ត្រៀម​ខ្លួន​សម្រាប់​ស្ថានភាព​ទាំង​នេះ​នឹង​ជួយ​ពួក​គេ​ឲ្យ​ជៀស​វាង​ពី​បញ្ហា​ជា​ច្រើន។ (​សុភ. ២៧:១២; សាស្ដ. ៧:១២​) ដោយ​អប់រំ​កូន​ៗ​របស់​អ្នក អ្នក​កំពុង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មត៌ក​ដ៏​មាន​តម្លៃ​ដែល​មក​ពី​ព្រះ​យេហូវ៉ា។—ទំនុក. ១២៧:៣

សូម​បង្ហាញ​វីដេអូ ចូរ​សង់​ផ្ទះ​ដែល​នឹង​ស្ថិត​ស្ថេរ​ដោយ​ការ​ពារ​កូន​ៗ​របស់​អ្នក​ពី​«​អ្វី​ដែល​អាក្រក់​»​ រួច​មក​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • ហេតុ​អ្វី​ឪពុក​ម្ដាយ​ខ្លះ​ស្ទាក់​ស្ទើរ​ក្នុង​ការ​បង្រៀន​កូន​ៗ​របស់​ពួក​គេ​អំពី​ការ​រួម​ភេទ?

  • ហេតុ​អ្វី​ឪពុក​ម្ដាយ​ត្រូវ​តែ​បង្ហាត់​បង្រៀន​កូន​ៗ​របស់​ពួក​គេ​តាម​«​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ​យេហូវ៉ា ហើយ​បណ្ដុះ​ឲ្យ​កូន​មាន​គំនិត​ដូច​លោក​»​?—អេភ. ៦:៤

  • ចំណេះ​គឺ​ជា​ការ​ការ​ពារ

    តើ​អង្គការ​របស់​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ជំនួយ​អ្វី​ខ្លះ​ដល់​ឪពុក​ម្ដាយ​ដើម្បី​បង្ហាត់​បង្រៀន​កូន​ៗ​អំពី​ការ​រួម​ភេទ?—w១៩.០៥ ទំ. ១២, ប្រអប់

  • ហេតុ​អ្វី​អ្នក​គួរ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​កូន​ៗ​យ៉ាង​ទៀង​ទាត់​មុន​ពេល​មាន​បញ្ហា​កើត​ឡើង?