របៀបរស់នៅជាគ្រិស្តសាសនិក
ព្រះយេហូវ៉ារៀបចំឲ្យយើងទៅផ្សព្វផ្សាយដល់មនុស្សទាំងអស់
ដូចព្រះយេហូវ៉ាបានរៀបចំបណ្ដាជនអ៊ីស្រាអែល លោកក៏រៀបចំរាស្ត្ររបស់លោកនៅសព្វថ្ងៃនេះដែរដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោក។ នៅទូទាំងពិភពលោក យើងមានការិយាល័យសាខា មណ្ឌលផ្សេងៗ ក្រុមជំនុំ និងក្រុមផ្សព្វផ្សាយផ្សេងៗដែលបានត្រូវរៀបចំឡើងដើម្បីផ្សព្វផ្សាយដំណឹងល្អ។ យើងផ្សព្វផ្សាយដល់មនុស្សទាំងអស់ រួមទាំងពួកអ្នកដែលនិយាយភាសាផ្សេងពីយើង។—បប. ១៤:៦, ៧
តើអ្នកធ្លាប់គិតចង់រៀនភាសាផ្សេងដើម្បីជួយអ្នកឯទៀតឲ្យរៀនសេចក្ដីពិតឬទេ? ទោះជាអ្នកមិនមានពេលរៀនភាសារថ្មីក៏ដោយ អ្នកអាចប្រើកម្មវិធីJWភាសា ដើម្បីរៀនពាក្យផ្ដើមខ្លីមួយ។ ក្រោយអ្នកបានប្រើពាក្យផ្ដើមនោះក្នុងកិច្ចបម្រើផ្សាយ អ្នកប្រហែលមានអំណរដូចបងប្អូននៅសតវត្សរ៍ទីមួយដែរ ពេលមនុស្សពីប្រទេសផ្សេងៗកោតស្ងើចដោយសារពួកគេបានឮ«ការដ៏រុងរឿងរបស់ព្រះ»ក្នុងភាសារបស់ខ្លួន។—សកម្ម. ២:៧-១១
សូមទស្សនាវីដេអូ ចូរធ្វើជាមិត្តសម្លាញ់ព្រះយេហូវ៉ា ផ្សព្វផ្សាយជាភាសាផ្សេង រួចឆ្លើយសំណួរដូចតទៅនេះ៖
-
តើអ្នកអាចប្រើកម្មវិធីJWភាសានៅពេលណាខ្លះ?
-
តើកម្មវិធីJWភាសាមានលក្ខណៈយ៉ាងណា?
-
តើមនុស្សនៅតំបន់ផ្សាយអ្នកនិយាយភាសាអ្វីខ្លះ?
-
បើបុគ្គលម្នាក់ដែលនិយាយភាសាផ្សេង បង្ហាញចំណាប់អារម្មណ៍ទៅលើដំណឹងល្អអំពីរាជាណាចក្រ តើអ្នកគួរធ្វើយ៉ាងណា?—od ទំ. ៩៣-៩៤ វ. ៣៩-៤១