លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

ការសន្ទនាគំរូ

ការសន្ទនាគំរូ

ការ​ជួប​លើក​ដំបូង

សំណួរ: តើ​យើង​អាច​យក​ឈ្នះ​ការ​រើស​អើង​យ៉ាង​ដូច​ម្ដេច?

បទ​គម្ពីរ: កូឡ. ៣:១៤

សំណួរ​លើក​ក្រោយ: តើ​នឹង​លែង​មាន​ការ​រើស​អើង​នៅ​ពេល​ណា?

សូម​ស្វែង​រក​បទ​គម្ពីរ​នេះ​ក្នុង​ឧបករណ៍​ដើម្បី​បង្រៀន​គម្ពីរ:

ការ​ត្រឡប់​ទៅ​ជួប

សំណួរ: តើ​ការ​រើស​អើង​នឹង​លែង​មាន​ទៀត​ទេ?

បទ​គម្ពីរ: បប. ២១:៤

សំណួរ​លើក​ក្រោយ: តើ​ពាក្យ​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា?

សូម​ស្វែង​រក​បទ​គម្ពីរ​នេះ​ក្នុង​ឧបករណ៍​ដើម្បី​បង្រៀន​គម្ពីរ:

សកម្មភាព​ចែក​ចាយ​លិខិត​អញ្ជើញ​សម្រាប់​ពិធី​រំលឹក ​(​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ–ថ្ងៃ​ទី​២៧ ខែ​មីនា​)

​«​យើង​មក​ទី​នេះ [​ឬ​ទូរ​សព្ទ ឬ​សរសេរ​សំបុត្រ​] ដោយ​សារ​យើង​ចង់​អញ្ជើញ​លោក​អ្នក​ឲ្យ​មក​ចូល​រួម​កម្ម​ពិធី​ដ៏​ពិសេស​មួយ ដែល​មាន​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ពិភព​លោក​នឹង​ចូល​រួម។ នេះ​ជា​ពិធី​រំលឹក​មរណភាព​លោក​យេស៊ូ​គ្រិស្ត​»។ ជូន​លិខិត​អញ្ជើញ​ទៅ​ម្ចាស់​ផ្ទះ​[​ឬ​ផ្ញើ​សារ អ៊ី​ម៉ែល ឬ​ផ្ញើ​តាម​ប្រៃសណីយ៍​]។ ​«​លិខិត​អញ្ជើញ​នេះ​ប្រាប់​អំពី​ពេល​វេលា​និង​ទី​កន្លែង​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​តំបន់​ដែល​លោក​អ្នក​រស់​នៅ [​ឬ​របៀប​ដែល​លោក​អ្នក​អាច​ចូល​រួម​តាម​អ៊ីនធឺណិត​]។ យើង​ក៏​ចង់​អញ្ជើញ​លោក​អ្នក​ឲ្យ​ចូល​រួម​ស្ដាប់​សុន្ទរកថា​ពិសេស​នៅ​មួយ​អាទិត្យ​មុន​ពិធី​រំលឹក​»។

សំណួរ​លើក​ក្រោយ​សម្រាប់​អ្នក​ចាប់​អារម្មណ៍: ហេតុ​អ្វី​លោក​យេស៊ូ​ស្លាប់?