របៀបរស់នៅជាគ្រិស្តសាសនិក
ព្រះយេហូវ៉ាជួយយើងពេលមានទុក្ខលំបាក
ក្នុងអំឡុងគ្រាចុងក្រោយបង្អស់នេះ យើងជួបទុក្ខលំបាកជាច្រើន។ ពេលខ្លះ យើងមានអារម្មណ៍ថាទុក្ខលំបាករបស់យើងគឺពិបាកពេកឲ្យយើងស៊ូទ្រាំ។ ទោះជាយ៉ាងនោះក៏ដោយ បើយើងបន្តចូលទៅជិតព្រះយេហូវ៉ា លោកនឹងបន្តជួយយើងឲ្យស៊ូទ្រាំ សូម្បីតែនៅពេលដែលយើងឆ្លងកាត់ទុក្ខលំបាកដ៏ខ្លោចផ្សាយ៉ាងណាក្ដី។ (អេ. ៤៣:២, ៤) តើយើងអាចចូលទៅជិតព្រះយេហូវ៉ាយ៉ាងដូចម្ដេចនៅពេលដែលយើងមានទុក្ខលំបាក?
សេចក្ដីអធិដ្ឋាន។ ពេលយើងអធិដ្ឋានអស់ពីចិត្តទៅកាន់ព្រះយេហូវ៉ា លោកនឹងផ្ដល់ឲ្យយើងនូវសេចក្ដីសុខសាន្តនិងកម្លាំងចិត្តដើម្បីស៊ូទ្រាំ។—ភី. ៤:៦, ៧; ១ថែ. ៥:១៧
កិច្ចប្រជុំ។ ជាងពេលមុនៗទៅទៀត យើងត្រូវការការណែនាំពីគម្ពីរនិងការសេពគប់ដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនៅកិច្ចប្រជុំ។ (ហេ. ១០:២៤, ២៥) ពេលយើងរៀបចំ ចូលរួម និងឆ្លើយនៅកិច្ចប្រជុំក្រុមជំនុំ នោះយើងទទួលប្រយោជន៍យ៉ាងពេញលេញពីជំនួយដែលមកពីឫទ្ធានុភាពរបស់ព្រះយេហូវ៉ា។—បប. ២:២៩
កិច្ចបម្រើផ្សាយ។ យើងនឹងស្រួលផ្ដោតអារម្មណ៍ទៅលើអ្វីដែលវិជ្ជមានជាង បើយើងខំធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីជាប់រវល់ក្នុងកិច្ចបម្រើផ្សាយ។ យើងក៏នឹងពង្រឹងចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ានិងជាមួយបងប្អូនដែលជាអ្នករួមកិច្ចការជាមួយយើង។—១កូ. ៣:៥-១០
សូមទស្សនាវីដេអូព្រះយេហូវ៉ានឹងទទួលអ្នកទុកជាកូន រួចឆ្លើយសំណួរដូចតទៅនេះ៖
-
តើអ្វីបានជួយម៉ាលូឲ្យនៅជិតព្រះយេហូវ៉ាពេលដែលគាត់ជួបទុក្ខលំបាក?
-
ដូចម៉ាលូ តើតាមរបៀបណាពាក្យពេចន៍ដែលបានចែងនៅចម្រៀងសរសើរព្រះ ៣៤:១៨ អាចជួយសម្រាលទុក្ខយើងក្នុងគ្រាលំបាក?
-
តើតាមរបៀបណាបទពិសោធន៍របស់ម៉ាលូបង្ហាញថាព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវ«ឫទ្ធានុភាពដែលលើសពីធម្មតា»ពេលដែលយើងជួបទុក្ខលំបាក?—២កូ. ៤:៧