លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចូរមានគោលដៅផ្សេងៗក្នុងអំឡុងពិធីរំលឹក

ចូរមានគោលដៅផ្សេងៗក្នុងអំឡុងពិធីរំលឹក

ជា​រៀង​រាល់​ឆ្នាំ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ទន្ទឹង​រង់​ចាំ​ការ​ធ្វើ​ពិធី​រំលឹក​ជា​មួយ​គ្នា។ ក្នុង​ប៉ុន្មាន​សប្ដាហ៍​មុន​និង​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​ពិធី​រំលឹក យើង​យក​ឱកាស​ពិសេស​នេះ​ដើម្បី​សរសើរ​តម្កើង​និង​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា​ដែល​បាន​ផ្ដល់​ថ្លៃ​លោះ ដែល​ជា​អំណោយ​ដ៏​វិសេស​ដល់​យើង។ (​អេភ. ១:៣,​) ជា​ឧទាហរណ៍ យើង​ខំ​ប្រឹង​ដើម្បី​អញ្ជើញ​អ្នក​ឯ​ទៀត​ឲ្យ​ចូល​រួម​ពិធី​រំលឹក។ បង​ប្អូន​ខ្លះ​អាច​ផ្លាស់​ប្ដូរ​កាល​វិភាគ​របស់​ពួក​គេ​ដើម្បី​ចុះ​ឈ្មោះ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ជំនួយ ដោយ​ផ្សព្វ​ផ្សាយ​៣០​ឬ​៥០​ម៉ោង​ក្នុង​អំឡុង​ខែ​មីនា​និង​មេសា។ តើ​អ្នក​ចង់​បង្កើន​កិច្ច​បម្រើ​ផ្សាយ​របស់​អ្នក​ក្នុង​អំឡុង​រដូវ​ពិធី​រំលឹក​នេះ​ទេ? តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​សម្រេច​គោល​ដៅ​នេះ?

ជា​ញឹក​ញយ យើង​អាច​សម្រេច​កិច្ច​ការ​ជា​ច្រើន​ពេល​ដែល​យើង​រៀបចំ​គម្រោង​ទុក​ជា​មុន។ (​សុភ. ២១:៥​) ដោយ​សារ​រដូវ​ពិធី​រំលឹក​កាន់​តែ​ជិត​មក​ដល់ ឥឡូវ​នេះ​គឺ​ជា​ពេល​ដែល​យើង​អាច​ចាប់​ផ្ដើម​រៀបចំ​គម្រោង។ សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ឲ្យ​កាន់​តែ​ច្រើន​ឡើង​ក្នុង​អំឡុង​រដូវ​ពិធី​រំលឹក ហើយ​គិត​អំពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​សម្រេច​គោល​ដៅ​របស់​អ្នក។ ក្រោយ​មក សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ផ្ដល់​ពរ​ចំពោះ​ការ​ខំ​ប្រឹង​របស់​អ្នក។—១​យ៉ូន. ៥:១៤, ១៥

តើ​អ្នក​អាច​គិត​អំពី​របៀប​ខ្លះ​ៗ​ដែល​អ្នក​អាច​បង្កើន​កិច្ច​បម្រើ​ផ្សាយ​របស់​អ្នក​ក្នុង​អំឡុង​រដូវ​ពិធី​រំលឹក​ឬ​ទេ?