លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ថ្ងៃ​ទី​៦​-​១២ ខែ​មករា

ចម្រៀង​សរសើរ​ព្រះ ១២៧​-​១៣៤

ថ្ងៃ​ទី​៦​-​១២ ខែ​មករា

ចម្រៀង​លេខ​១៣៤ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. ឪពុក​ម្ដាយ ចូរ​បន្ត​ថែ​រក្សា​កូន​ៗ​ដែល​ជា​មត៌ក​ដ៏​មាន​តម្លៃ​របស់​អ្នក

​(​១០​នាទី​)

ឪពុក​ម្ដាយ​អាច​ទទួល​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ក្នុង​ការ​ថែ​ទាំ និង​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​ក្រុម​គ្រួសារ​របស់​ពួក​គាត់ (​ចសព. ១២៧:១, ២​)

កូន​ៗ​ជា​អំណោយ​ដ៏​មាន​តម្លៃ​ពី​ព្រះ​យេហូវ៉ា (​ចសព. ១២៧:៣, w​២១.០៨ ទំ.៥ វ.៩​)

បង្ហាត់​បង្រៀន​កូន​ៗ​ស្រប​តាម​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ​ម្នាក់​ៗ (​ចសព. ១២៧:៤, w​១៩.១២ ទំ.២៦ វ.២០​)​

ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ពេល​ឪពុក​ម្ដាយ​ទុក​ចិត្ត​លោក​និង​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ថែ​ទាំ​កូន​ៗ​របស់​ពួក​គាត់

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • ចសព. ១២៨:៣—ហេតុ​អ្វី​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​ប្រដូច​កូន​ៗ​ទៅ​នឹង​មែក​ដើម​អូលីវ? (​w​០០​-​E ១៥/៥ ទំ.២៧ វ.៣​-​៥​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ ​(​lmd មេ​រៀន​ទី​១ ចំណុច​ទី​៣​)

៥. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៤​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ បុគ្គល​ម្នាក់​បាន​ប្រាប់​អ្នក​អំពី​អ្វី​ដែល​គាត់​ជឿ ដែល​ផ្ទុយ​ពី​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ។ (​lmd មេ​រៀន​ទី​៥ ចំណុច​ទី​៤​)

៦. ជួយ​គេ​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​គ្រិស្ត

​(​៥​នាទី​)​ lff មេ​រៀន​ទី​១៦ ចំណុច​ទី​៤​-​៥។ ពិភាក្សា​អំពី​ការ​រៀប​ចំ​ឲ្យ​សិស្ស​គម្ពីរ​រៀន​ជា​មួយ​បង​ប្អូន​ឯ​ទៀត​សប្ដាហ៍​ក្រោយ ពេល​អ្នក​មិន​នៅ។ (​lmd មេ​រៀន​ទី​១០ ចំណុច​ទី​៤​)​

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​១៣

៧. ឪពុក​ម្ដាយ តើ​អ្នក​កំពុង​បង្ហាត់​បង្រៀន​កូន​ដោយ​ប្រើ​វិធី​ដ៏​មាន​ប្រសិទ្ធភាព​នេះ​ឬ​ទេ?

​(​១៥​នាទី​) ការ​ពិគ្រោះ។

អង្គការ​ព្រះ​យេហូវ៉ា​បាន​ផលិត​អត្ថបទ វីដេអូ និង​សៀវភៅ​ផ្សេង​ៗ​ដើម្បី​ជួយ​ឪពុក​ម្ដាយ​បង្រៀន​កូន​ៗ​របស់​ពួក​គាត់​អំពី​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​បង្រៀន​កូន​ៗ​គឺ គំរូ​របស់​ឪពុក​ម្ដាយ។—បច. ៦:៥​-​៩

លោក​យេស៊ូ​ប្រើ​វិធី​ដ៏​មាន​ប្រសិទ្ធភាព​នេះ​ដើម្បី​បង្រៀន​អ្នក​កាន់​តាម​លោក។

សូម​អាន យ៉ូហាន ១៣:១៣​-​១៥ រួច​សួរ​អ្នក​ស្ដាប់​នូវ​សំណួរ​ខាង​ក្រោម​នេះ។

  • ហេតុ​អ្វី​អ្នក​គិត​ថា ការ​បង្រៀន​របស់​លោក​យេស៊ូ​ដោយ​ទុក​គំរូ​ឲ្យ​អ្នក​កាន់​តាម គឺ​ជា​វិធី​ដែល​មាន​ប្រសិទ្ធភាព?

ការ​ប្រព្រឹត្ត​របស់​ឪពុក​ម្ដាយ​អាច​បង្ហាញ​ឲ្យ​កូន​ឃើញ​ថា អ្វី​ដែល​អ្នក​ប្រាប់​ពួក​គេ​ឲ្យ​ធ្វើ​គឺ​មាន​ប្រយោជន៍។ គំរូ​ល្អ​របស់​អ្នក​ធ្វើ​ឲ្យ​កូន​ៗ​គោរព​តាម​អ្វី​ដែល​អ្នក​បង្រៀន​ពួក​គេ ហើយ​ជំរុញ​ចិត្ត​កូន​ៗ​ឲ្យ​ស្ដាប់​បង្គាប់។

សូម​បង្ហាញ​វីដេអូ ការ​បង្រៀន​កូន​ដោយ​ទុក​គំរូ។ រួច​សួរ​អ្នក​ស្ដាប់​នូវ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​ប្ដី​ប្រពន្ធ​បង​ហ្គាសៀស​បាន​បង្រៀន​កូន​ៗ​របស់​គាត់​នូវ​មេ​រៀន​ដ៏​សំខាន់​អ្វី?

  • តើ​វីដេអូ​នេះ​ជំរុញ​ចិត្ត​អ្នក​ឲ្យ​បន្ត​ទុក​គំរូ​ល្អ​សម្រាប់​កូន​ៗ​យ៉ាង​ដូច​ម្ដេច?

៨. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

​(​៣០​នាទី​)​ bt ជំ.២០ វ.១៣​-​២០

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​៧៣ និង​សេចក្ដី​អធិដ្ឋាន