ថ្ងៃទី២០-២៦ ខែមករា
ចម្រៀងសរសើរព្រះ ១៣៨-១៣៩
ចម្រៀងលេខ៩៣ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. កុំឲ្យការភ័យខ្លាចរារាំងអ្នកឡើយ
(១០នាទី)
យើងចង់សរសើរព្រះយេហូវ៉ាអស់ពីដួងចិត្ត (ចសព. ១៣៨:១)
ពេលអ្នកមានអារម្មណ៍ភ័យឆ្លើយនៅកិច្ចប្រជុំ សូមពឹងផ្អែកទៅលើព្រះយេហូវ៉ា (ចសព. ១៣៨:៣)
ការមានអារម្មណ៍ភ័យខ្លាចអាចជាអ្វីដែលល្អ (ចសព. ១៣៨:៦; w១៩.០១ ទំ.១០ វ.១០)
យោបល់៖ ចម្លើយខ្លីៗអាចជួយឲ្យយើងមិនសូវភ័យខ្លាំងពេក។—w២៣.០៤ ទំ.២១ វ.៧.
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
-
ចសព. ១៣៩:២១, ២២—តើគ្រិស្តសាសនិកត្រូវតែអភ័យទោសឲ្យមនុស្សទាំងអស់ឬទេ? (w៩៨ ១/៣ ទំ.១៩ វ.១៥)
-
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) ចសព. ១៣៩:១-១៨ (th ចំណុចហាត់រៀនទី២)
៤. ចាប់ផ្ដើមការសន្ទនា
(៣នាទី) ផ្សព្វផ្សាយសាធារណៈ។ (lmd មេរៀនទី២ ចំណុចទី៣)
៥. ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
(៤នាទី) ផ្សព្វផ្សាយសាធារណៈ។ ស្នើបង្រៀនគម្ពីរ ហើយបង្ហាញរបៀបសិក្សាគម្ពីរ។ (lmd មេរៀនទី១០ ចំណុចទី៣)
៦. សុន្ទរកថា
(៥នាទី) ijwyp អត្ថបទទី១០៥—ប្រធានបទ៖ តើខ្ញុំអាចធ្វើយ៉ាងណាដើម្បីយកឈ្នះការអៀនខ្មាស? (th ចំណុចហាត់រៀនទី១៦)
ចម្រៀងលេខ៥៩
៧. អ្នកអាចរីកចម្រើនក្នុងកិច្ចបម្រើផ្សាយ ទោះជាអ្នកជាមនុស្សអៀនខ្មាសក៏ដោយ
(១៥នាទី) ការពិគ្រោះ។
តើអ្នកជាមនុស្សអៀនខ្មាសទេ? តើអ្នកមិនចង់ឲ្យអ្នកឯទៀតកត់សម្គាល់អ្នកឬ? តើអ្នកភ័យបុកពោះរាល់ដងដែលអ្នកត្រូវនិយាយជាមួយអ្នកឯទៀតឬទេ? ជួនកាល ការអៀនខ្មាសអាចរារាំងយើងពីអ្វីដែលយើងចង់ធ្វើ។ ក៏ប៉ុន្តែ បងប្អូនជាច្រើននាក់ដែលធ្លាប់មានអារម្មណ៍បែបនេះ នៅតែអាចរីកចម្រើននិងសប្បាយក្នុងកិច្ចបម្រើផ្សាយរបស់ពួកគាត់។ តើយើងអាចរៀនអ្វីពីគំរូរបស់ពួកគាត់?
សូមបង្ហាញវីដេអូ បម្រើព្រះយេហូវ៉ាអស់ពីសមត្ថភាព ទោះជាខ្ញុំជាមនុស្សអៀនខ្មាសក៏ដោយ។ រួចសួរអ្នកស្ដាប់នូវសំណួរដូចតទៅ៖
-
តើតាមរបៀបណាបងស្រីលីបានទទួលប្រយោជន៍ពីយោបល់របស់យាយគាត់ដែលថាចូរ«បម្រើព្រះយេហូវ៉ាឲ្យអស់ពីសមត្ថភាព»?
គម្ពីរបញ្ជាក់ថាម៉ូសេ យេរេមា និងធីម៉ូថេប្រហែលជាមនុស្សអៀនខ្មាស។ (ដច. ៣:១១; ៤:១០; យេ. ១:៦-៨; ១ធី. ៤:១២) ទោះជាយ៉ាងនោះក៏ដោយ ពួកគាត់នៅតែអាចបំពេញភារកិច្ចជាច្រើនក្នុងកិច្ចបម្រើព្រះយេហូវ៉ា ដោយសារលោកនៅជាមួយនឹងពួកគាត់។ (ដច. ៤:១២; យេ. ២០:១១; ២ធី. ១:៦-៨)
សូមអាន អេសាយ ៤៣:១, ២។ រួចសួរអ្នកស្ដាប់នូវសំណួរខាងក្រោម៖
-
តើព្រះយេហូវ៉ាបានសន្យាអ្វីចំពោះអ្នកគោរពប្រណិប័តន៍របស់លោក?
តើតាមរបៀបណាព្រះយេហូវ៉ាអាចជួយបងប្អូនដែលអៀនខ្មាសឲ្យរីកចម្រើនក្នុងកិច្ចបម្រើផ្សាយរបស់ពួកគាត់នៅសព្វថ្ងៃនេះ?
សូមបង្ហាញវីដេអូ តើការជ្រមុជទឹកនាំឲ្យអ្នកមានសុភមង្គលច្រើនជាងយ៉ាងដូចម្ដេច? ឈុតខ្លី។រួចសួរអ្នកស្ដាប់នូវសំណួរដូចតទៅ៖
-
តើតាមរបៀបណាបងស្រីចាកសិនទទួលឫទ្ធានុភាពពីព្រះយេហូវ៉ានិងការគាំទ្រពីលោកក្នុងកិច្ចបម្រើផ្សាយ?
-
តើកិច្ចបម្រើផ្សាយអាចជួយអស់អ្នកដែលអៀនខ្មាសយ៉ាងដូចម្ដេច?
៨. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) bt ជំ.២១ វ.៨-១៣ ប្រអប់នៅទំ.១៩៣