លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ–ថ្ងៃ​ទី​២ ខែ​មីនា

សុភាសិត ២

ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ–ថ្ងៃ​ទី​២ ខែ​មីនា

ចម្រៀង​លេខ​៣៥ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម ​(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. ហេតុ​អ្វី​អ្នក​គួរ​ខំ​សិក្សា​ផ្ទាល់​ខ្លួន​ដោយ​អស់​ពី​ចិត្ត?

​(​១០​នាទី​)

ដើម្បី​បង្ហាញ​ថា​សេចក្ដី​ពិត​មាន​តម្លៃ​ណាស់​ចំពោះ​អ្នក​(​សុភ. ២:៣, ៤; w​២២.០៨ ទំ.១៨ វ.១៦​)

ដើម្បី​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​(​សុភ. ២:៥​-​៧; w​២២.១០ ទំ.១៩ វ.៣​-​៤​)

ដើម្បី​ពង្រឹង​ជំនឿ​របស់​អ្នក (​សុភ. ២:១១, ១២; w​១៦.០៩ ទំ.២០​-​២១ វ.២​-​៣​)

សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ដើម្បី​មាន​ទម្លាប់​ល្អ​ជាង​ក្នុង​ការ​សិក្សា​ផ្ទាល់​ខ្លួន?›​

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • សុភ. ២:៧—តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​ជា​«​ខែល​សម្រាប់​អស់​អ្នក​ដែល​ដើរ​ដោយ​ចិត្ត​ស្មោះ​ឥត​ងាក​រេ​»​? (​it-1-E ទំ.១២១១ វ.៤​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៤​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ សូម​បង្ហាញ​បុគ្គល​ម្នាក់​អំពី​របៀប​ដែល​គាត់​អាច​រក​ព័ត៌មាន​ល្អ​ៗ​ដែល​អាច​ជួយ​ប្ដី​ប្រពន្ធ​ពី​គេហទំព័រ​jw.org។ (​lmd មេ​រៀន​ទី​១ ចំណុច​ទី​៣​)

៥. ត្រឡប់​ទៅ​ជួប

​(​៣​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ ស្នើ​ផ្ដល់​ទស្សនាវដ្ដី​មួយ​ដែល​ទាក់​ទង​នឹង​ប្រធានបទ​ដែល​ម្ចាស់​ផ្ទះ​ចាប់​អារម្មណ៍​ពេល​អ្នក​សន្ទនា​ជា​មួយ​គាត់​លើក​មុន។ (​lmd មេ​រៀន​ទី​៩ ចំណុច​ទី​៣​)

៦. សុន្ទរកថា

​(​៥​នាទី​)​ lmd សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក ចំណុច​ទី​៨—ប្រធានបទ​៖ ប្ដី​និង​ប្រពន្ធ​ត្រូវ​ស្មោះ​ត្រង់​ចំពោះ​គ្នា។ (​th ចំណុច​ហាត់​រៀន​ទី​១៣​)​

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​៩៦

៧. តើ​ប្អូន​ចូល​ចិត្ត​ស្វែង​រក​កំណប់​ទ្រព្យ​ឬ​ទេ?

​(​១៥​នាទី​) ការ​ពិគ្រោះ។

ប្អូន​ៗ​វ័យ​ក្មេង តើ​ប្អូន​ចង់​ស្វែង​រក​កំណប់​ទ្រព្យ​ឬ​ទេ? បើ​ដូច្នេះ​មែន គម្ពីរ​អញ្ជើញ​ប្អូន​ឲ្យ​ស្វែង​រក​កំណប់​ទ្រព្យ​ដែល​មាន​តម្លៃ​បំផុត​ក្នុង​សកល​លោក​នេះ ពោល​គឺ​ចំណេះ​អំពី​ព្រះ! (​សុភ. ២:៤, ៥​) ប្អូន​អាច​រក​ឃើញ​កំណប់​ទ្រព្យ​នេះ​ដោយ​អាន​គម្ពីរ​ជា​ទៀង​ទាត់ និង​ដោយ​រក​ចំណេះ​វិសេស​ពី​កំណត់​ហេតុ​ដែល​ប្អូន​កំពុង​អាន។ ពេល​ដែល​ប្អូន​ធ្វើ​ដូច្នេះ នេះ​នឹង​នាំ​ឲ្យ​ប្អូន​សប្បាយ​រីករាយ​និង​ទទួល​ប្រយោជន៍​ជា​ច្រើន!

  • កាល​ដែល​ប្អូន​អាន​គម្ពីរ តើ​ប្អូន​អាច​សួរ​ខ្លួន​ឯង​នូវ​សំណួរ​អ្វី​ខ្លះ? (​w​២៤.០២ ទំ.៣២ វ.២​-​៣​)

  • តើ​ប្អូន​អាច​ប្រើ​ឧបករណ៍​អ្វី​ខ្លះ​ដើម្បី​ជួយ​ប្អូន​ឲ្យ​រក​ចម្លើយ?

វីដេអូ​ត​ភាគ ចូរ​រៀន​ពី​មិត្ត​សម្លាញ់​របស់​ព្រះ​យេហូវ៉ា អាច​ជួយ​ប្អូន​ឲ្យ​រៀន​អំពី​របៀប​ដែល​ប្អូន​អាច​រំពឹង​គិត​អំពី​អ្វី​ដែល​ប្អូន​អាន​ក្នុង​គម្ពីរ។

សូម​បង្ហាញ​វីដេអូ ចូរ​រៀន​ពី​មិត្ត​សម្លាញ់​របស់​ព្រះ​យេហូវ៉ា អេបិល។

សូម​អាន ដើម​កំណើត ៤:២​-​៤ និងហេប្រឺ ១១:៤ រួច​សួរ​អ្នក​ស្ដាប់​ដូច​ត​ទៅ​៖

  • តើ​តាម​របៀប​ណា​អេបិល​បង្ហាញ​ថា​គាត់​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​យេហូវ៉ា?

  • តើ​តាម​របៀប​ណា​អេបិល​ពង្រឹង​ជំនឿ​របស់​គាត់​ទៅ​លើ​ព្រះ​យេហូវ៉ា?

  • តើ​ប្អូន​អាច​ពង្រឹង​ជំនឿ​របស់​ប្អូន​យ៉ាង​ដូច​ម្ដេច?

៨. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​១០២ និង​សេចក្ដី​អធិដ្ឋាន