លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ថ្ងៃ​ទី​២៧ ខែ​មករា–ថ្ងៃ​ទី​២ ខែ​កុម្ភៈ

ចម្រៀង​សរសើរ​ព្រះ ១៤០​-​១៤៣

ថ្ងៃ​ទី​២៧ ខែ​មករា–ថ្ងៃ​ទី​២ ខែ​កុម្ភៈ

ចម្រៀង​លេខ​៤៤ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. ចូរ​ប្រព្រឹត្ត​ស្រប​តាម​ការ​អង្វរ​សុំ​ជំនួយ​របស់​អ្នក

​(​១០​នាទី​)

សុខ​ចិត្ត​ទទួល​យោបល់​ឬ​ដំបូន្មាន​ពី​អ្នក​ឯ​ទៀត (​ចសព. ១៤១:៥; w​២២.០២ ទំ.១២ វ.១៣​-​១៤​)

រំពឹង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដើម្បី​ជួយ​អ្នក (​ចសព. ១៤៣:៥; w​១០​-​E ១៥/៣ ទំ.៣២ វ.៤​)

ព្យាយាម​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា (​ចសព. ១៤៣:១០;w​១៥ ១៥/៣ ទំ.៣២ វ.២​)

ចម្រៀង​សរសើរ​ព្រះ ១៤០​-​១៤៣ មិន​គ្រាន់​តែ​រួម​បញ្ចូល​ការ​អង្វរ​សុំ​ជំនួយ​របស់​ដាវីឌ​ប៉ុណ្ណោះ​ទេ តែ​ក៏​បង្ហាញ​ថា​គាត់​បាន​ប្រព្រឹត្ត​ស្រប​តាម​សំណូម​ពរ​របស់​គាត់​ដែរ។

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • ចសព. ១៤០:៣—ហេតុ​អ្វី​ដាវីឌ​បាន​ប្រដូច​អណ្ដាត​របស់​មនុស្ស​ទុច្ចរិត​ទៅ​នឹង​ពស់​វែក? (​it-2-E ទំ.១១៥១​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៤​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ ចាប់​ផ្ដើម​ការ​សន្ទនា ក្រោយ​ពី​អ្នក​បាន​ជួយ​បុគ្គល​ម្នាក់។ (​lmd មេ​រៀន​ទី​៣ ចំណុច​ទី​៥​)

៥. ត្រឡប់​ទៅ​ជួប

​(​៣​នាទី​)​ ផ្សព្វ​ផ្សាយ​សាធារណៈ។ បុគ្គល​ម្នាក់​ប្រាប់​អ្នក​ថា​គាត់​ជាប់​រវល់។ (​lmd មេ​រៀន​ទី​៧ ចំណុច​ទី​៣​)

៦. ពន្យល់​អំពី​ជំនឿ​របស់​អ្នក

​(​៥​នាទី​)​ ការ​សម្ដែង។ ijwfq អត្ថបទ​ទី​២១—ប្រធានបទ​៖ ហេតុ​អ្វី​សាក្សី​ព្រះ​យេហូវ៉ា​មិន​ព្រម​ចាក់​បញ្ចូល​ឈាម? (​th ចំណុច​ហាត់​រៀន​ទី​៧​)​

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

ចម្រៀង​លេខ​១៤១

៧. ចូរ​ត្រៀម​ខ្លួន​សម្រាប់​ស្ថានភាព​ដែល​តម្រូវ​ឲ្យ​យើង​ទទួល​ការ​ព្យាបាល​ឬ​វះ​កាត់

​(​១៥​នាទី​) ការ​ពិគ្រោះ។

ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​លោក​«​រមែង​ជួយ​យើង​ក្នុង​គ្រា​មាន​ទុក្ខ​លំបាក​»។ (​ចសព. ៤៦:១​) ពេល​យើង​ត្រូវ​ការ​ការ​ព្យាបាល​ឬ​វះ​កាត់ នេះ​អាច​ធ្វើ​ឲ្យ​យើង​តាន​តឹង​ចិត្ត។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​អ្វី​ៗ​ដែល​យើង​ត្រូវ​ការ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ស្ថានភាព​បែប​នោះ។ ជា​ឧទាហរណ៍ អង្គការ​របស់​លោក​បាន​រៀប​ចំ​ឲ្យ​មាន​លិខិត​ប្រគល់​សិទ្ធិ​អំណាច​ឲ្យ​មើល​ការ​ខុស​ត្រូវ​ក្នុង​ការ​ថែ​ទាំ​សុខភាព (​DPA​ឬ​កាត​កុំ​ចាក់​បញ្ចូល​ឈាម​) ប័ណ្ណ​សម្គាល់ a និង​ឯកសារ​ផ្សេង​ទៀត b ព្រម​ទាំង​គណៈ​កម្មាធិការ​ខាង​សម្ព័ន្ធ​ការ​ពេទ្យ​ផង​ដែរ (​គ.ស.​ព​)។ ការ​រៀប​ចំ​ទាំង​នេះ​ជួយ​យើង​ឲ្យ​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​ស្ដី​អំពី​ឈាម។—សកម្ម. ១៥:២៨, ២៩

សូម​បង្ហាញ​វីដេអូ តើ​អ្នក​បាន​ត្រៀម​ខ្លួន​សម្រាប់​ពេល​មាន​រឿង​បន្ទាន់​ខាង​សុខភាព​ហើយ​ឬ​នៅ? រួច​សួរ​អ្នក​ស្ដាប់​នូវ​សំណួរ​ដូច​ត​ទៅ​៖

  • តើ​បង​ប្អូន​ខ្លះ​បាន​ទទួល​ប្រយោជន៍​អ្វី​ពី​ការ​បំពេញ​កាត​កុំ​ចាក់​បញ្ចូល​ឈាម (​DPA​)?

  • តើ​បង​ប្អូន​ខ្លះ​បាន​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ឯក​សារ​ព័ត៌មាន​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ (​S​-​401​)?

  • ពេល​យើង​ត្រូវ​ស្នាក់​នៅ​មន្ទីរ​ពេទ្យ ទទួល​ការ​វះ​កាត់ ឬ​ទទួល​ការ​ព្យាបាល​ដូច​ជា​ជំងឺ​មហា​រីក​ជា​ដើម ហេតុ​អ្វី​យើង​គួរ​ទាក់​ទង​ទៅ​បង​ប្អូន​ខាង​សម្ព័ន្ធ​ការ​ពេទ្យ​ឲ្យ​បាន​ឆាប់​បំផុត ទោះ​ជា​មើល​ទៅ​មិន​ត្រូវ​ការ​ចាក់​បញ្ចូល​ឈាម​ក៏​ដោយ?

៨. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

​(​៣០​នាទី​)​ bt ជំ.២១ វ.១៤​-​២២

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​១០៣ និង​សេចក្ដី​អធិដ្ឋាន

a អ្នក​ផ្សាយ​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ អាច​យក​កាត​កុំ​ចាក់​បញ្ចូល​ឈាម​សម្រាប់​ខ្លួន និង​យក​ប័ណ្ណ​សម្គាល់​សម្រាប់​កូន​ៗ​ដែល​មិន​ទាន់​គ្រប់​អាយុ ពី​បង​ប្អូន​ដែល​ទទួល​ខុស​ត្រូវ​ផ្នែក​សៀវភៅ។

b អ្នក​អាច​សុំ​ឯកសារ​ផ្សេង​ៗ​ពី​ពួក​អ្នក​ចាស់​ទុំ​ដូច​ជា​ព័ត៌មាន​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ (​S​-​401​) ព័ត៌មាន​សម្រាប់​អ្នក​ជំងឺ​ដែល​ត្រូវ​វះ​កាត់​ឬ​ចាក់​គីមី (​S​-​407​) និង​ព័ត៌មាន​សម្រាប់​ឪពុក​ម្ដាយ​ក្នុង​ករណី​ដែល​កូន​ត្រូវ​ការ​ការ​ព្យាបាល​ពី​គ្រូ​ពេទ្យ (​S​-​55​)។