ចំណេះវិសេសពីបណ្ដាំរបស់ព្រះ
តើអ្នកណាជាស្ដេចរបស់អ្នក?
ជនជាតិអ៊ីស្រាអែលបានធ្វើអ្វីលើសពីសិទ្ធិដោយសុំឲ្យមានស្ដេចជាមនុស្សគ្រប់គ្រងលើពួកគេ (១សាំ. ៨:៤, ៥; it-2-E ទំ.១៦៣ វ.១)
ជនជាតិអ៊ីស្រាអែលបដិសេធព្រះយេហូវ៉ា ជាអ្នកគ្រប់គ្រងដែលពួកគេមើលមិនឃើញ (១សាំ. ៨:៧, ៨; w១១-E ១/១ ទំ.២៧ វ.១)
ព្រះយេហូវ៉ាបានព្រមានពួកគេអំពីបញ្ហាដែលពួកគេនឹងជួបពេលមានស្ដេចជាមនុស្ស (១សាំ. ៨:៩, ១៨; w១០ ១/១ ទំ.៣០ វ.៩)
ព្រះយេហូវ៉ាតែងតែបង្ហាញថាលោកមានសិទ្ធិគ្រប់គ្រងលើអ្វីៗទាំងអស់ដែលលោកបានបង្កើត។ លោកគ្រប់គ្រងដោយសប្បុរស ហើយលោកឲ្យតម្លៃរាស្ត្ររបស់លោក។ ការស្ដាប់បង្គាប់និងការគាំទ្រការគ្រប់គ្រងរបស់លោកនឹងនាំឲ្យយើងទទួលពរជារៀងរហូត។
សូមសួរខ្លួនអ្នកថា ‹តើតាមរបៀបណារបៀបរស់នៅរបស់ខ្ញុំបង្ហាញថាខ្ញុំចុះចូលនឹងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា?›។