របៀបរស់នៅជាគ្រិស្តសាសនិក
ប្អូនៗវ័យក្មេង សូមនិយាយជាមួយឪពុកម្ដាយរបស់ប្អូនឲ្យអស់ពីចិត្ត
ហេតុអ្វីប្អូនគួរព្យាយាមប្រាប់ឪពុកម្ដាយអំពីគំនិតរបស់ប្អូន? (សុភ. ២៣:២៦) ដោយសារព្រះយេហូវ៉ាបានផ្ដល់ភារកិច្ចឲ្យពួកគាត់ថែរក្សានិងណែនាំប្អូន។ (ចសព. ១២៧:៣, ៤) គឺពិបាកឲ្យពួកគាត់ជួយប្អូនបើសិនជាប្អូនមិនប្រាប់ពួកគាត់អំពីអារម្មណ៍និងការខ្វល់ខ្វាយរបស់ប្អូន។ ម្យ៉ាងទៀតប្អូនក៏មិនបានរៀនពីបទពិសោធន៍របស់ពួកគាត់ដែរ។ តើជាការខុសទេដែលប្អូនមិនប្រាប់គំនិតទាំងអស់របស់ប្អូន? មិនមែនជាការខុសទេ បើសិនជាប្អូនមិនកុហក។—សុភ. ៣:៣២
តើតាមរបៀបណាប្អូនអាចនិយាយជាមួយឪពុកម្ដាយរបស់ប្អូន? សូមជ្រើសរើសពេលវេលាដែលល្អសម្រាប់ប្អូន និងពួកគាត់។ បើសិនជាពិបាកធ្វើដូច្នេះ ប្អូនអាចសរសេរសំបុត្រផ្ញើទៅឪពុកឬក៏ម្ដាយ ដើម្បីប្រាប់អំពីអារម្មណ៍របស់ប្អូន។ ចុះយ៉ាងណាបើពួកគាត់ចង់លើកយករឿងមួយដែលប្អូនមិនចង់និយាយ? សូមប្អូនជឿថាពួកគាត់ពិតជាចង់ជួយប្អូន។ ឪពុកម្ដាយរបស់ប្អូនមិនមែនជាសត្រូវរបស់ប្អូនទេ។ ការខំប្រឹងរបស់ប្អូនក្នុងការនិយាយជាមួយឪពុកម្ដាយដោយអស់ពីចិត្ត នឹងផ្ដល់ប្រយោជន៍ដល់ប្អូនអស់មួយជីវិត គឺជីវិតជារៀងរហូត!—សុភ. ៤:១០-១២
សូមទស្សនាវីដេអូ ជីវិតកាលយុវវ័យ តើតាមរបៀបណាខ្ញុំអាចនិយាយជាមួយប៉ាម៉ាក់របស់ខ្ញុំ? រួចមកឆ្លើយសំណួរដូចតទៅ៖
-
តើអេសធើរនិងផាទីកបានទទួលស្គាល់អ្វីអំពីខ្លួនឯង?
-
តើប្អូនអាចរៀនអ្វីពីគំរូរបស់លោកយេស៊ូ?
-
តើតាមរបៀបណាឪពុកម្ដាយរបស់ប្អូនបង្ហាញថាពួកគាត់យកចិត្តទុកដាក់ចំពោះប្អូន?
-
តើគោលការណ៍គម្ពីរមួយណាអាចជួយប្អូនឲ្យនិយាយជាមួយឪពុកម្ដាយរបស់ប្អូន?