លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ថ្ងៃទី២២-២៨ ខែមករា

យ៉ូប ៣៨​-​៣៩

ថ្ងៃទី២២-២៨ ខែមករា

ចម្រៀង​លេខ​១១ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. តើ​អ្នក​លៃ​ទុក​ពេល​ដើម្បី​ពិចារណា​អ្វី​ដែល​ព្រះ​បាន​បង្កើត​ឬ​ទេ?

​(​១០​នាទី​)

បន្ទាប់​ពី​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់​នៅ​លើ​ផែន​ដី ព្រះ​យេហូវ៉ា​លៃ​ទុក​ពេល​ដើម្បី​ពិនិត្យ​មើល​ស្នា​ដៃ​របស់​លោក (​ដក. ១:១០, ១២; យ៉ូប ៣៨:៥, ៦; w២១.០៨ ទំ.១០ វ.៧​)

បណ្ដា​ទេវតា​លៃ​ទុក​ពេល​ដើម្បី​មើល​ការ​បង្កើត​របស់​ព្រះ​យេហូវ៉ា (​យ៉ូប ៣៨:៧; w២០.០៨ ទំ.១៤ វ.២​)

យើង​អាច​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា ពេល​ដែល​យើង​លៃ​ទុក​ពេល​ដើម្បី​ពិចារណា​និង​ឲ្យ​តម្លៃ​ចំពោះ​ការ​បង្កើត​របស់​លោក (​យ៉ូប ៣៨:៣២​-​៣៥; w២៣.០៣ ទំ.១៧ វ.៨​)​

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • យ៉ូប ៣៨:៨​-​១០—តើ​ខ​គម្ពីរ​នេះ​បង្រៀន​យើង​អ្វី​អំពី​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​តែង​ច្បាប់? (​it-2-E ទំ.២២២​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​២​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ បញ្ចប់​ការ​សន្ទនា​ដោយ​សប្បុរស​ពេល​ដែល​អ្នក​ឃើញ​ថា​បុគ្គល​នោះ​មិន​ចង់​បន្ត​និយាយ​ជា​មួយ​អ្នក។ (​lmd មេ​រៀន​ទី​២ ចំណុច​ទី​៣​)

៥. ត្រឡប់​ទៅ​ជួប

​(​៥​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ពេល​សន្ទនា​លើក​មុន ម្ចាស់​ផ្ទះ​បាន​ប្រាប់​អ្នក​ថា​គាត់​បាន​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ដោយ​សារ​សេចក្ដី​ស្លាប់។ (​lmd មេ​រៀន​ទី​៩ ចំណុច​ទី​៣​)

៦. សុន្ទរកថា

​(​៥​នាទី​)​ សៀវភៅ​ស្តើង​ស្រឡាញ់​មនុស្ស សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក ចំណុច​ទី១—ប្រធានបទ​៖ ព្រឹត្តការណ៍​ថ្មី​ៗ និង​ការ​ប្រព្រឹត្ត​របស់​មនុស្ស​បង្ហាញ​ថា​បន្តិច​ទៀត​នឹង​មាន​ការ​ផ្លាស់​ប្ដូរ។ (​th ចំណុច​ហាត់​រៀន​ទី​១៦​)​

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​១១១

៧. ការ​ពិចារណា​អំពី​ការ​បង្កើត​របស់​ព្រះ​ជួយ​រំលឹក​យើង​នូវ​អ្វី​ដែល​សំខាន់​បំផុត

​(​១៥​នាទី​) ការ​ពិគ្រោះ។

ពេល​សាថាន​និង​មិត្ត​ក្លែង​ក្លាយ​ទាំង​បី​នាក់​ចោទ​ប្រកាន់​យ៉ូប គាត់​ចាប់​ផ្ដើម​ផ្ដោត​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ពាក្យ​រិះ​គន់​ដែល​មិន​ពិត​របស់​ពួក​គេ និង​បញ្ហា​របស់​គាត់។

សូម​អាន យ៉ូប ៣៧:១៤ រួច​សួរ​អ្នក​ស្ដាប់​នូវ​សំណួរ​ខាង​ក្រោម​៖

តើ​អ្វី​អាច​ជួយ​យ៉ូប​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ឡើង​វិញ?

ពេល​យើង​ជួប​បញ្ហា​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​ខ្វល់​ខ្វាយ យើង​គួរ​ពិចារណា​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត ព្រោះ​នេះ​អាច​ជួយ​យើង​ឲ្យ​នឹក​ចាំ​អំពី​ឫទ្ធានុភាព​របស់​លោក និង​រក្សា​ភក្ដី​ភាព​ចំពោះ​លោក ហើយ​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​លោក​មាន​សមត្ថភាព​ផ្ដល់​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ។—ម៉ាថ. ៦:២៦

សូម​បង្ហាញ​វីដេអូ មេ​រៀន​អំពី​ភក្ដី​ភាព​ក្នុង​សៀវភៅ​យ៉ូប សត្វ​នានា។ រួច​សួរ​អ្នក​ស្ដាប់​នូវ​សំណួរ​ខាង​ក្រោម​៖

តើ​តាម​របៀប​ណា​វីដេអូ​នេះ​បាន​ជួយ​អ្នក​ឲ្យ​ពង្រឹង​ទំនុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា?

៨. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

​(​៣០​នាទី​)​ bt ជំ.៤ វ.១៣​-​២០

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​៥៤ និង​សេចក្ដី​អធិដ្ឋាន