លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ថ្ងៃទី១៥-២១ ខែមករា

យ៉ូប ៣៦​-​៣៧

ថ្ងៃទី១៥-២១ ខែមករា

ចម្រៀង​លេខ​១៤៧ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. មូលហេតុ​ដែល​អ្នក​អាច​ទុក​ចិត្ត​សេចក្ដី​សន្យា​របស់​ព្រះ​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់

​(​១០​នាទី​)

ព្រះ​យេហូវ៉ា​រស់​ជា​រៀង​រហូត (​យ៉ូប ៣៦:២៦; w១៥​-​E ១/១០ ទំ.១៣ វ.១​-​២​)

ព្រះ​យេហូវ៉ា​មាន​ប្រាជ្ញា​និង​ឫទ្ធានុភាព​ដើម្បី​ទ្រ​ទ្រង់​ជីវិត (​យ៉ូប ៣៦:២៧, ២៨; w២០.០៥ ទំ.២២ វ.៦​)

ព្រះ​យេហូវ៉ា​បង្រៀន​យើង​អំពី​របៀប​ដែល​យើង​អាច​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ (​យ៉ូប ៣៦:៤, ២២; យ៉ូន. ១៧:៣​)


ជំនឿ​រឹង​មាំ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ទុក្ខ​លំបាក​ផ្សេង​ៗ​ក្នុង​ជីវិត​របស់​យើង។—ហេ. ៦:១៩; w២២.១០ ទំ.២៨ វ.១៦

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • យ៉ូប ៣៧:២០—នៅ​សម័យ​គម្ពីរ តើ​មនុស្ស​បាន​ទទួល​ដំណឹង​និង​ព័ត៌មាន​ផ្សេង​ៗ​តាម​របៀប​ណា? (​it-1-E ទំ.៤៩២​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ផ្សព្វ​ផ្សាយ​សាធារណៈ។ ​(​lmd មេ​រៀន​ទី​៣ ចំណុច​ទី​៣​)

៥. ត្រឡប់​ទៅ​ជួប

​(​៤​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ​(​lmd មេ​រៀន​ទី​២ ចំណុច​ទី​៥​)

៦. ពន្យល់​អំពី​ជំនឿ​របស់​អ្នក

​(​៥​នាទី​)​ សុន្ទរកថា។ ijwfq អត្ថបទ​៥៧ វ.៥​-​១៥—ប្រធានបទ​៖ ហេតុ​អ្វី​សាក្សី​ព្រះ​យេហូវ៉ា​បាន​ត្រូវ​គេ​បៀតបៀន​ក្នុង​អំឡុង​របប​ប្រល័យ​ពូជ​សាសន៍​របស់​ហ៊ីត្លែរ? (​th ចំណុច​ហាត់​រៀន​ទី​១៨​)​

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​៤៩

៧. ចូរ​ត្រៀម​ខ្លួន​សម្រាប់​ស្ថានភាព​ដែល​តម្រូវ​ឲ្យ​យើង​ទទួល​ការ​ព្យាបាល​ឬ​វះ​កាត់

​(​១៥​នាទី​) ការ​ពិគ្រោះ។ ត្រូវ​ថ្លែង​ដោយ​អ្នក​ចាស់​ទុំ។

អង្គការ​របស់​ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​អ្វី​ផ្សេង​ៗ​ដើម្បី​ជួយ​យើង​ឲ្យ​ធ្វើ​តាម​ច្បាប់​របស់​លោក​ស្ដី​អំពី​ឈាម។ (​សកម្ម. ១៥:២៨, ២៩​) តើ​អ្នក​កំពុង​ប្រើ​អ្វី​ៗ​ទាំង​នេះ​ឬ​ទេ?

លិខិត​ប្រគល់​សិទ្ធិ​អំណាច​ឲ្យ​មើល​ការ​ខុស​ត្រូវ​ក្នុង​ការ​ថែ​ទាំ​សុខភាព (​DPA ឬ​កាត​កុំ​ចាក់​បញ្ចូល​ឈាម​) និង​ប័ណ្ណ​សម្គាល់ (​ic​)​៖ ឯកសារ​ទាំង​នេះ​រៀប​រាប់​អំពី​បំណង​ចិត្ត​របស់​អ្នក​ជំងឺ​ស្ដី​អំពី​ឈាម។ អ្នក​ផ្សាយ​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ អាចយកកាត​កុំ​ចាក់​បញ្ចូល​ឈាម​សម្រាប់​ខ្លួន និង​យក​ប័ណ្ណ​សម្គាល់​សម្រាប់​កូន​ៗ​ដែល​មិន​ទាន់​គ្រប់​អាយុ ពី​បង​ប្អូន​ដែល​ទទួល​ខុស​ត្រូវ​ផ្នែក​សៀវភៅ។ យើង​គួរ​យក​កាត​ទាំង​នេះ​ជាប់​តាម​ខ្លួន​គ្រប់​ពេល​វេលា។ បើ​អ្នក​ត្រូវ​បំពេញ​ឯកសារ​នេះ ឬ​ធ្វើ​កាត​ថ្មី សូម​កុំ​បង្អែ​បង្អង់​ឡើយ។

ព័ត៌មាន​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ (​S​-​401​) និង​ព័ត៌មាន​សម្រាប់​អ្នក​ជំងឺ​ដែល​ត្រូវ​វះ​កាត់​ឬ​ចាក់​គីមី (​S​-​407​)​៖ ឯកសារ​ទាំង​នេះ​អាច​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន​ដើម្បី​ថែ​ទាំ​សុខភាព​របស់​យើង ដែល​រួម​បញ្ចូល​រឿង​ទាក់​ទង​នឹង​ការ​ចាក់​បញ្ចូល​ឈាម។ បើ​អ្នក​ត្រូវ​វះ​កាត់ មាន​ផ្ទៃ​ពោះ ឬ​ត្រូវ​ការ​ព្យាបាល​ជំងឺ​មហា​រីក ចូរ​សុំ​អ្នក​ចាស់​ទុំ​នូវ​ឯកសារ​ដែល​អ្នក​ត្រូវ​ការ។

គណៈ​កម្មាធិការ​ខាង​សម្ព័ន្ធ​ការ​ពេទ្យ​៖ បង​ប្អូន​ដែល​ជា​សមាជិក​នៃ​គណៈ​កម្មាធិការ​នេះ​គឺ​ជា​ពួក​អ្នក​ចាស់​ទុំ​ដែល​បាន​ទទួល​ការ​បង្ហាត់​បង្រៀន ដើម្បី​ជួយ​បង​ប្អូន​របស់​យើង និង​គ្រូ​ពេទ្យ​ឲ្យ​យល់​គោល​ការណ៍​គម្ពីរ​ស្ដី​អំពី​ឈាម។ ពួក​គាត់​អាច​ពិគ្រោះ​ជា​មួយ​នឹង​គ្រូ​ពេទ្យ​របស់​អ្នក​អំពី​វិធី​ព្យាបាល​ផ្សេង​ៗ​ដែល​ជៀស​វាង​ពី​ការ​ចាក់​បញ្ចូល​ឈាម។ បើ​ចាំ​បាច់ ពួក​គាត់​ក៏​អាច​ជួយ​អ្នក​ឲ្យ​រក​គ្រូ​ពេទ្យ​ដែល​មិន​ប្រើ​ឈាម​ដែរ។ ពួក​គាត់​អាច​ផ្ដល់​ជំនួយ​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​៧​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។ សូម​ទាក់​ទង​បង​ប្អូន​ខាង​សម្ព័ន្ធ​ការ​ពេទ្យ​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​ក្នុង​ស្ថានភាព​ដែល​តម្រូវ​ឲ្យ​អ្នក​ស្នាក់​នៅ​មន្ទីរ​ពេទ្យ ទទួល​ការ​វះ​កាត់ ឬ​ទទួល​ការ​ព្យាបាល​ដូច​មហា​រីក​ជា​ដើម ទោះ​ជា​មើល​ទៅ​មិន​ត្រូវ​ការ​ចាក់​បញ្ចូល​ឈាម​ក៏​ដោយ។ អ្នក​ក៏​អាច​ធ្វើ​ដូច្នេះ​ដែរ​បើ​អ្នក​មាន​ផ្ទៃ​ពោះ។ បើ​អ្នក​ត្រូវ​ការ​ជំនួយ ចូរ​សុំ​ព័ត៌មាន​អំពី​គណៈ​កម្មាធិការ​ខាង​សម្ព័ន្ធ​ការ​ពេទ្យ​ពី​អ្នក​ចាស់​ទុំ។

សូម​បង្ហាញ​វីដេអូ គណៈ​កម្មាធិការ​ខាង​សម្ព័ន្ធ​ការ​ពេទ្យ តើ​ពួក​គាត់​អាច​ជួយ​យើង​តាម​របៀប​ណា? រួច​សួរ​អ្នក​ស្ដាប់​នូវ​សំណួរ​ខាង​ក្រោម​៖

តើ​តាម​របៀប​ណា​បង​ប្អូន​គណៈ​កម្មាធិការ​ខាង​សម្ព័ន្ធ​ការ​ពេទ្យ​អាច​ជួយ​យើង​ពេល​យើង​ជួប​ស្ថានភាព​ដែល​តម្រូវ​ឲ្យ​យើង​ទទួល​ការ​ព្យាបាល​ឬ​វះ​កាត់?

៨. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​៦៧ និង​សេចក្ដី​អធិដ្ឋាន