ថ្ងៃទី១៩-២៥ ខែកុម្ភៈ
ចម្រៀងសរសើរព្រះ ៨-១០
ចម្រៀងលេខ២ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. «ឱព្រះយេហូវ៉ា ខ្ញុំនឹងសរសើរលោក»!
(១០នាទី)
ព្រះយេហូវ៉ាគឺល្អខ្លាំងណាស់ចំពោះយើង (ចសព. ៨:៣-៦; w២១.០៨ ទំ.៣ វ.៦)
យើងសប្បាយចិត្តណាស់ដែលយើងអាចសរសើរព្រះយេហូវ៉ាដោយប្រាប់អ្នកឯទៀតអំពីកិច្ចការដ៏អស្ចារ្យទាំងអស់របស់លោក (ចសព. ៩:១; w២០.០៥ ទំ.២៣ វ.១០)
យើងក៏លើកតម្កើងលោកពេលដែលយើងច្រៀងសរសើរលោកយ៉ាងអស់ពីចិត្តដែរ (ចសព. ៩:២; w២២.០៤ ទំ.៧ វ.១៣)
សូមសួរខ្លួនអ្នកថា ‹តើខ្ញុំអាចសរសើរព្រះយេហូវ៉ាតាមរបៀបណាខ្លះទៀត?›
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
-
ចសព. ៨:៣—តើអ្នកសរសេរបទនេះចង់មានន័យអ្វីពេលដែលគាត់និយាយអំពីស្នាដៃរបស់ព្រះ? (it-1-E ទំ.៨៣២)
-
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) ចសព. ១០:១-១៨ (th ចំណុចហាត់រៀនទី១១)
៤. ចាប់ផ្ដើមការសន្ទនា
(៣នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ ម្ចាស់ផ្ទះប្រាប់អ្នកថាគាត់មិនជឿលើព្រះទេ។ (lmd មេរៀនទី៥ ចំណុចទី៤)
៥. ត្រឡប់ទៅជួប
(៤នាទី) ផ្សព្វផ្សាយក្រៅផ្លូវការ។ ពេលសន្ទនាលើកមុន បុគ្គលម្នាក់បានប្រាប់អ្នកថាគាត់មិនជឿថាមានព្រះទេ តែគាត់សុខចិត្តពិនិត្យមើលភ័ស្តុតាងដែលបង្ហាញថាមានអ្នកបង្កើតមែន។ (th ចំណុចហាត់រៀនទី៧)
៦. សុន្ទរកថា
(៥នាទី) w២១.០៦ ទំ.៦-៧ វ.១៥-១៨—ប្រធានបទ៖ ចូរជួយសិស្សគម្ពីររបស់អ្នកឲ្យសរសើរតម្កើងព្រះយេហូវ៉ា (th ចំណុចហាត់រៀនទី១០)
ចម្រៀងលេខ១០
៧. របៀបផ្សព្វផ្សាយក្រៅផ្លូវការដោយធម្មជាតិ
(១០នាទី) ការពិគ្រោះ។
របៀបមួយដែលយើងអាចសរសើរតម្កើងព្រះយេហូវ៉ាកាន់តែខ្លាំងគឺដោយផ្សព្វផ្សាយដល់អស់អ្នកដែលយើងជួបក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ (ចសព. ៣៥:២៨) ដំបូង យើងប្រហែលជាមានអារម្មណ៍ភ័យខ្លាចអំពីការផ្សព្វផ្សាយក្រៅផ្លូវការ។ ក៏ប៉ុន្តែ ពេលយើងរៀនអំពីរបៀបដែលយើងអាចចាប់ផ្ដើមនិងបន្តការសន្ទនាដោយធម្មជាតិ យើងអាចមានប្រសិទ្ធភាពជាង ហើយក៏អាចចូលចិត្តរបៀបផ្សព្វផ្សាយនេះផងដែរ!
សូមបង្ហាញវីដេអូ ចូរប្រុងប្រៀបផ្សាយ«ដំណឹងល្អអំពីសេចក្ដីសុខសាន្ត» ចាត់វិធានការ។ រួចសួរអ្នកស្ដាប់នូវសំណួរខាងក្រោម៖
តើអ្នកបានរៀនអ្វីខ្លះពីការសម្ដែងនេះដែលអាចជួយអ្នកឲ្យកាន់តែមានប្រសិទ្ធភាពពេលផ្សព្វផ្សាយក្រៅផ្លូវការ?
យោបល់ខ្លះៗដែលអាចជួយអ្នកឲ្យចាប់ផ្ដើមការសន្ទនា៖
-
រាល់ដងដែលអ្នកចេញពីផ្ទះ សូមរកវិធីផ្សេងៗដែលអ្នកអាចចាប់ផ្ដើមការសន្ទនា ហើយអធិដ្ឋានសុំព្រះយេហូវ៉ាឲ្យជួយអ្នកជួបមនុស្សដែលចាប់អារម្មណ៍
-
រួសរាយរាក់ទាក់ ហើយបង្ហាញការយកចិត្តទុកដាក់ចំពោះមនុស្សដែលអ្នកបានជួប។ ព្យាយាមរៀនអ្វីមួយអំពីបុគ្គលនោះដែលអាចជួយអ្នកឲ្យដឹងថាគាត់ប្រហែលជាចាប់អារម្មណ៍នឹងសេចក្ដីពិតមួយណាក្នុងគម្ពីរ
-
បើសមរម្យ សុំលេខទូរស័ព្ទរបស់គាត់ដើម្បីទាក់ទងគ្នាពេលក្រោយ
-
កុំធ្លាក់ទឹកចិត្តបើការសន្ទនានោះបញ្ចប់មុនអ្នកអាចផ្សព្វផ្សាយ
-
គិតអំពីបុគ្គលនោះក្រោយពីអ្នកបានសន្ទនាជាមួយគាត់។ បន្តបង្ហាញការយកចិត្តទុកដាក់ចំពោះគាត់ដោយផ្ញើដំណភ្ជាប់ទៅបទគម្ពីរណាមួយ ឬទៅអត្ថបទនៅjw.org
សូមសាកធ្វើតាមយោបល់នេះ៖ បើបុគ្គលម្នាក់សួរអ្នកថា ‹តើចុងសប្ដាហ៍នេះបានធ្វើអីខ្លះ?› សូមប្រាប់គាត់អំពីអ្វីដែលអ្នកបានរៀននៅឯកិច្ចប្រជុំ ឬអំពីកិច្ចការបង្រៀនគម្ពីររបស់អ្នក។
៨. សេចក្ដីត្រូវការក្នុងក្រុមជំនុំ
(៥នាទី)
៩. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) bt ជំ.៦ វ.១-៨ និងពាក្យផ្ដើមនៃផ្នែកទី២