លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ថ្ងៃទី២៦ ខែកុម្ភៈ–ថ្ងៃទី៣ ខែមីនា

ចម្រៀង​សរសើរ​ព្រះ ១១​-​១៥

ថ្ងៃទី២៦ ខែកុម្ភៈ–ថ្ងៃទី៣ ខែមីនា

ចម្រៀង​លេខ​១៣៩ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. សូម​ស្រមៃ​ថា​អ្នក​កំពុង​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​សុខ​សាន្ត

​(​១០​នាទី​)

ដោយ​សារ​មនុស្ស​ប្រឆាំង​ច្បាប់ យើង​ឃើញ​ថា សព្វ​ថ្ងៃ​នេះ​មាន​អំពើ​ឃោរឃៅ​ជា​ច្រើន (​ចសព. ១១:២, ៣; w០៦ ១/៦ ទំ.៩ វ.៣​)

យើង​អាច​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​បំបាត់​អំពើ​ឃោរឃៅ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ (​ចសព. ១១:៥; wp​១៦.៤​-​E ទំ.១១​)

ការ​រំពឹង​គិត​អំពី​សេចក្ដី​សន្យា​របស់​ព្រះយេហូវ៉ា​អំពី​ការ​សង្គ្រោះ​អាច​ជួយ​យើង​ឲ្យ​រង់​ចាំ​ពិភព​លោក​ថ្មី​ដោយ​ចិត្ត​អត់​ធ្មត់ (​ចសព. ១៣:៥, ៦; w១៧.០៨ ទំ.៧ វ.១៥​)

សូម​សាក​ធ្វើ​តាម​យោបល់​នេះ​៖ សូម​អាន​អេសេគាល ៣៤:២៥ ហើយ​ស្រមៃ​ថា​អ្នក​កំពុង​តែ​នៅ​ក្នុង​ស្ថានភាព​ដ៏​សុខ​សាន្ត​ដែល​បាន​រៀប​រាប់​ក្នុង​បទ​គម្ពីរ​នេះ។—kr ទំ.២៦៧ វ.១៦

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • ចសព. ១៤:១—តើ​ចិត្ត​គំនិត​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​បទ​គម្ពីរ​នេះ អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​គ្រិស្ត​សាសនិក? (​w១៣ ១៥/៩ ទំ.២០ វ.១២​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​២​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ អញ្ជើញ​បុគ្គល​ម្នាក់​ឲ្យ​ចូល​រួម​ពិធី​រំលឹក។ (​lmd មេ​រៀន​ទី​៥ ចំណុច​ទី​៣​)

៥. ចាប់​ផ្ដើម​ការ​សន្ទនា

​(​១​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ អញ្ជើញ​ម្ចាស់​ផ្ទះ​ឲ្យ​ចូល​រួម​ពិធី​រំលឹក។ (​lmd មេ​រៀន​ទី​៣ ចំណុច​ទី​៤​)

៦. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ម្ចាស់​ផ្ទះ​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​ពិធី​រំលឹក។ (​lmd មេ​រៀន​ទី​៧ ចំណុច​ទី​៤​)

៧. ជួយ​គេ​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​គ្រិស្ត

​(​៥​នាទី​)​ lff មេ​រៀន​ទី​១៣ សេចក្ដី​សង្ខេប រៀន​សា​ឡើង​វិញ និង​គោល​ដៅ។ សូម​ប្រើ​អត្ថបទ​មួយ​ពី​ផ្នែក​«​ស្វែង​យល់​ថែម​ទៀត​»​ ដើម្បី​ជួយ​សិស្ស​គម្ពីរ​ឲ្យ​យល់​អំពី​ទស្សនៈ​របស់​ព្រះ​ចំពោះ​សាសនា​មិន​ពិត។ (​th ចំណុច​ហាត់​រៀន​ទី​១២​)​

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​៨

៨. ​«​ការ​មាន​ប្រាជ្ញា​ប្រសើរ​ជាង​ការ​មាន​គ្រឿង​ចម្បាំង​»​

​(​១០​នាទី​) ការ​ពិគ្រោះ។

អំពើ​ឃោរឃៅ​កើត​ឡើង​កាន់​តែ​ច្រើន​នៅ​ទូ​ទាំង​ពិភព​លោក។ ព្រះ​យេហូវ៉ា​ដឹង​ថា​អំពើ​ឃោរឃៅ​ដែល​យើង​ឃើញ​និង​ជួប​ប្រទះ​អាច​នាំ​ឲ្យ​យើង​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង។ លោក​ក៏​ដឹង​ថា​យើង​ត្រូវ​ការ​ការ​ការ​ពារ​ដែរ។ វិធី​មួយ​ដែល​លោក​ការ​ពារ​យើង​គឺ​តាម​រយៈ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។—ចសព. ១២:៥​-​៧

ប្រាជ្ញា​ដែល​មាន​នៅ​ក្នុង​គម្ពីរ​គឺ​«​ប្រសើរ​ជាង​ការ​មាន​គ្រឿង​ចម្បាំង​»។ (​អទ. ៩:១៨​) សូម​ពិចារណា​អំពី​របៀប​ដែល​បទ​គម្ពីរ​បន្ត​បន្ទាប់​នេះ​អាច​ជួយ​ការ​ពារ​យើង​ពី​អំពើ​ឃោរឃៅ។

  • អទ. ៤:៩, ១០—កុំ​ទៅ​កន្លែង​ដែល​គ្មាន​សុវត្ថិភាព​ឬ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​អាច​មាន​គ្រោះ​ថ្នាក់ តែ​ម្នាក់​ឯង

  • សុភ. ២២:៣—យក​ចិត្ត​ទុក​ដាក់​ជា​និច្ច​ចំពោះ​អ្វី​ៗ​ដែល​កំពុង​កើត​ឡើង​ជុំ​វិញ​អ្នក​នៅ​កន្លែង​សាធារណៈ

  • សុភ. ២៦:១៧—កុំ​ចូល​រួម​ក្នុង​ជម្លោះ​របស់​អ្នក​ឯ​ទៀត

  • សុភ. ១៧:១៤—បើ​អ្នក​ឃើញ​ថា​អាច​មាន​អំពើ​ហិង្សា​កើត​ឡើង សូម​ចេញ​ពី​កន្លែង​នោះ ហើយ​កុំ​នៅ​ជិត​ក្រុម​មនុស្ស​ដែល​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​ធ្វើ​បាតុកម្ម

  • លូក. ១២:១៥—កុំ​ប្រថុយ​ជីវិត​ដើម្បី​ការ​ពារ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ឡើយ

សូម​បង្ហាញ​វីដេអូ ចូរ​ធ្វើ​តាម​គំរូ​ពួក​អ្នក​ស្មោះ​ត្រង់ ជា​ជាង​ពួក​អ្នក​ដែល​ខ្វះ​ជំនឿ—អេណុក ជា​ជាង​ឡេម៉េក។ រួច​សួរ​អ្នក​ស្ដាប់​នូវ​សំណួរ​ខាង​ក្រោម​៖

តើ​តាម​របៀប​ណា​គំរូ​របស់​អេណុក​មាន​ឥទ្ធិពល​ទៅ​លើ​ការ​សម្រេច​ចិត្ត​និង​ការ​ប្រព្រឹត្ត​របស់​ឪពុក​ក្នុង​វីដេអូ​ពេល​គាត់​ជួប​ប្រទះ​អំពើ​ឃោរឃៅ?—ហេ. ១១:៥

ក្នុង​កាលៈទេសៈ​ខ្លះ គ្រិស្ត​សាសនិក​ម្នាក់​ប្រហែល​ជា​គិត​ថា​គាត់​ត្រូវ​ការ​ពារ​ខ្លួន​និង​ទ្រព្យ​សម្បត្តិ​របស់​គាត់។ បើ​ដូច្នេះ​មែន គាត់​នឹង​ព្យាយាម​ធ្វើ​អ្វី​ៗ​ដែល​គាត់​អាច​ធ្វើ​បាន​ដោយ​មិន​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​របស់​អ្នក​ឯ​ទៀត។—ចសព. ៥១:១៤; សូម​មើល​«​សំណួរ​ពី​អ្នក​អាន​»​ នៅ​ទស្សនាវដ្ដី​ប៉ម​យាម ខែ​កក្កដា ឆ្នាំ​២០១៧។

៩. សកម្មភាព​ចែក​ចាយ​លិខិត​អញ្ជើញ​ពិធី​រំលឹក​ចាប់​ផ្ដើម​នៅ​ថ្ងៃ​សៅរ៍ ទី​២ ខែ​មីនា

​(​៥​នាទី​)​ ថ្លែង​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់។ សូម​បញ្ជាក់​អំពី​ការ​រៀប​ចំ​ក្នុង​ក្រុម​ជំនុំ​សម្រាប់​សុន្ទរកថា​ពិសេស ពិធី​រំលឹក និង​ការ​ចែក​លិខិត​អញ្ជើញ។ សូម​រំលឹក​បង​ប្អូន​ថា​នៅ​ក្នុង​ខែ​មីនា​និង​មេសា អ្នក​ផ្សព្វ​ផ្សាយ​អាច​ត្រួស​ត្រាយ​ជំនួយ​ដោយ​ចំណាយ​ពេល​ត្រឹម​តែ​១៥​ម៉ោង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។

១០. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

​(​៣០​នាទី​)​ bt ជំ.៦ វ.៩​-​១៧

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​៤០ និង​សេចក្ដី​អធិដ្ឋាន