លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ថ្ងៃទី២៩ ខែមករា–ថ្ងៃទី៤ ខែកុម្ភៈ

យ៉ូប ៤០​-​៤២

ថ្ងៃទី២៩ ខែមករា–ថ្ងៃទី៤ ខែកុម្ភៈ

ចម្រៀង​លេខ​១២៤ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. តើ​យើង​អាច​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​យ៉ូប?

​(​១០​នាទី​)

សូម​ចាំ​ថា​របៀប​គិត​គូរ​របស់​ព្រះ​យេហូវ៉ា​គឺ​ខ្ពង់​ខ្ពស់​ជាង​យើង​ឆ្ងាយ​ណាស់ (​យ៉ូប ៤២:១​-​៣; w១០ ១/១០ ទំ.១៤​-​១៥ វ.៤​-​៦​)

ព្រម​ទទួល​យក​យោបល់​ពី​ព្រះ​យេហូវ៉ា និង​អង្គការ​របស់​លោក (​យ៉ូប ៤២:៥, ៦; w១៧.០៦ ទំ.១៨ វ.១២​)

ព្រះ​យេហូវ៉ា​ឲ្យ​រង្វាន់​ដល់​អស់​អ្នក​ដែល​រក្សា​ភក្ដី​ភាព​ចំពោះ​លោក​ទោះ​ជា​ពួក​គេ​ជួប​ទុក្ខ​លំបាក​ក្ដី (​យ៉ូប ៤២:១០​-​១២; យ៉ា. ៥:១១; w២២.០៦ ទំ.២៥ វ.១៧​-​១៨​)​

ព្រះ​យេហូវ៉ា​ឲ្យ​វង្វាន់​ដល់​យ៉ូប​ដោយ​សារ​គាត់​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • យ៉ូប ៤២:៧—តើ​មិត្ត​ក្លែង​ក្លាយ​ទាំង​បី​នាក់​របស់​យ៉ូប​បាន​និយាយ​ទាស់​នឹង​អ្នក​ណា ហើយ​តើ​ការ​ដឹង​ដូច្នេះ​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​សើច​ចំអក​ពី​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច? (​it-2-E ទំ.៨០៨​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ម្ចាស់​ផ្ទះ​ដែល​កាន់​សាសនា​ផ្សេង​ៗ​ក្រៅ​ពី​សាសនា​គ្រិស្ត។ (​lmd មេ​រៀន​ទី​៥ ចំណុច​ទី​៣​)

៥. ជួយ​គេ​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​គ្រិស្ត

៦. សុន្ទរកថា

​(​៤​នាទី​)​ សៀវភៅ​ស្តើង​ស្រឡាញ់​មនុស្ស សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក ចំណុច​ទី២—ប្រធានបទ​៖ ផែន​ដី​នឹង​មិន​ត្រូវ​បំផ្លាញ​ឲ្យ​សាប​សូន្យ​ឡើយ។ (​th ចំណុច​ហាត់​រៀន​ទី​១៣​)​

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​១០៨

៧. ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​ពួក​គេ

​(​១៥​នាទី​) ការ​ពិគ្រោះ។

យើង​សប្បាយ​ចិត្ត​ដែល​អាច​បម្រើ​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ (​១​យ៉ូន. ៤:៨, ១៦​) សេចក្ដី​ស្រឡាញ់​ដែល​ជា​គុណ​សម្បត្តិ​របស់​ព្រះ​យេហូវ៉ា​ទាក់​ទាញ​យើង​ឲ្យ​ធ្វើ​ជា​មិត្ត​របស់​លោក ហើយ​ជំរុញ​ចិត្ត​យើង​ឲ្យ​បន្ត​នៅ​ជិត​ស្និទ្ធ​នឹង​លោក។ យើង​ទទួល​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​យេហូវ៉ា ព្រោះ​យើង​ជា​អ្នក​បម្រើ​លោក។

យើង​ធ្វើ​តាម​ព្រះ​យេហូវ៉ា​ដោយ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​តាម​រយៈ​ការ​ប្រព្រឹត្ត​ចំពោះ​សមាជិក​ក្រុម​គ្រួសារ​របស់​យើង បង​ប្អូន​រួម​ជំនឿ និង​អ្នក​ឯ​ទៀត។ (​យ៉ូប ៦:១៤; ១​យ៉ូន. ៤:១១​) ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់ យើង​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា​និង​ចូល​ទៅ​ជិត​លោក។ ផ្ទុយ​ទៅ​វិញ បើ​យើង​មិន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត​ទេ ពួក​គេ​ប្រហែល​ជា​ពិបាក​ជឿ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​ពួក​គេ។

សូម​បង្ហាញ​វីដេអូ យើង​បាន​រក​ឃើញ​សេចក្ដី​ស្រឡាញ់​ជា​គ្រិស្ត​សាសនិក​ក្នុង​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា។ រួច​សួរ​អ្នក​ស្ដាប់​នូវ​សំណួរ​ខាង​ក្រោម​៖

តើ​យើង​បាន​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​ឡីឡី និង​មីមី អំពី​សារៈ​សំខាន់​នៃ​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់?

តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​បង​ប្អូន​រួម​ជំនឿ​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​ពួក​គាត់?

  • ចាត់​ទុក​ពួក​គាត់​ថា​ជា​ចៀម​ដ៏​មាន​តម្លៃ​របស់​ព្រះ​យេហូវ៉ា។—ចសព. ១០០:៣

  • និយាយ​ពាក្យ​ណា​ដែល​លើក​ទឹក​ចិត្ត​ពួក​គាត់។—អេភ. ៤:២៩

  • ព្យាយាម​យល់​អារម្មណ៍​របស់​ពួក​គាត់។—ម៉ាថ. ៧:១១, ១២

៨. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​១២៦ និង​សេចក្ដី​អធិដ្ឋាន