ថ្ងៃទី៨-១៤ ខែមករា
យ៉ូប ៣៤-៣៥
ចម្រៀងលេខ៣០ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. ពេលរឿងអាក្រក់កើតឡើងចំពោះមនុស្សល្អ
(១០នាទី)
សូមចាំថាព្រះយេហូវ៉ាមិនដែលបណ្ដាលឲ្យមានអំពើអយុត្តិធម៌ទេ (យ៉ូប ៣៤:១០; wp១៩.១ ទំ.៨ វ.២)
ទោះជាមនុស្សទុច្ចរិតមើលទៅរួចខ្លួនក្រោយពីបានប្រព្រឹត្តអំពើអាក្រក់ក្ដី តែពួកគេមិនអាចលាក់ខ្លួនពីព្រះយេហូវ៉ាបានឡើយ (យ៉ូប ៣៤:២១-២៦; w១៧.០៤ ទំ.១១ វ.៥)
របៀបដ៏ល្អបំផុតដែលយើងអាចជួយជនរងគ្រោះដោយសារអំពើអយុត្តិធម៌គឺដោយបង្រៀនពួកគេអំពីព្រះយេហូវ៉ា (យ៉ូប ៣៥:៩, ១០; ម៉ាថ. ២៨:១៩, ២០; w២១.០៥ ទំ.៧ វ.១៩-២០)
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
យ៉ូប ៣៥:៧—តើអេលីហ៊ូចង់មានន័យយ៉ាងណាពេលគាត់សួរយ៉ូបថា៖ «តើ[ព្រះ]នឹងបានអ្វីពីអ្នក?» (w១៧.០៤ ទំ.២៨ វ.៣)
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) យ៉ូប ៣៥:១-១៦ (th ចំណុចហាត់រៀនទី១០)
៤. ចាប់ផ្ដើមការសន្ទនា
(៣នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ ស្នើសុំបង្រៀនគម្ពីរ។ (lmd មេរៀនទី១០ ចំណុចទី៣)
៥. ចាប់ផ្ដើមការសន្ទនា
(៤នាទី) ផ្សព្វផ្សាយក្រៅផ្លូវការ។ សូមបង្ហាញបុគ្គលម្នាក់ដែលមានកូនតូចៗអំពីរបៀបដែលគាត់អាចរកព័ត៌មានល្អៗសម្រាប់ឪពុកម្ដាយពីjw.org។ (lmd មេរៀនទី១ ចំណុចទី៤)
៦. ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
(៥នាទី) lff មេរៀនទី១៣ ចំណុចទី៥ (lmd មេរៀនទី១១ ចំណុចទី៣)
ចម្រៀងលេខ៥៨
៧. «តើអ្នកចង់‹ប្រកាសបណ្ដាំរបស់ព្រះ›ក្រៅផ្លូវការឬទេ?»
(១៥នាទី) ការពិគ្រោះ។
ប៉ូលបានលើកទឹកចិត្តធីម៉ូថេថា៖ «ចូរប្រកាសបណ្ដាំរបស់ព្រះ។ ចូរប្រកាសជាបន្ទាន់»។ (២ធី. ៤:២) ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«ប្រកាសជាបន្ទាន់» ជួនកាលអាចសំដៅទៅលើទាហានឬអ្នកយាមដែលតែងតែត្រៀមខ្លួននៅគ្រប់ស្ថានភាពទាំងអស់។ ពាក្យនេះពណ៌នាយ៉ាងត្រឹមត្រូវអំពីទស្សនៈដែលយើងចង់មាន គឺយើងតែងតែត្រៀមខ្លួនជានិច្ចដើម្បីផ្សព្វផ្សាយពេលយើងសន្ទនាជាមួយនឹងអ្នកឯទៀត។
សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ានិងចិត្តដឹងគុណចំពោះអ្វីៗទាំងអស់ដែលលោកបានធ្វើ ជំរុញចិត្តយើងឲ្យប្រាប់អ្នកឯទៀតអំពីគុណសម្បត្តិដ៏អស្ចារ្យរបស់លោក។
សូមអាន ចម្រៀងសរសើរព្រះ ៧១:៨។ រួចសួរអ្នកស្ដាប់នូវសំណួរខាងក្រោម៖
តើអ្វីល្អៗណាខ្លះដែលអ្នកចង់ប្រាប់អ្នកឯទៀតអំពីព្រះយេហូវ៉ា?
សេចក្ដីស្រឡាញ់របស់យើងចំពោះមនុស្សក៏ជំរុញចិត្តយើងឲ្យផ្សព្វផ្សាយក្រៅផ្លូវការដែរ។
សូមបង្ហាញវីដេអូ របៀបដែលមនុស្សរាប់រយនាក់រកឃើញសេចក្ដីពិតក្នុងគម្ពីរ។ រួចសួរអ្នកស្ដាប់នូវសំណួរខាងក្រោម៖
តើតាមរបៀបណាការផ្សព្វផ្សាយក្រៅផ្លូវការបានជួយមនុស្សរាប់រយនាក់ឲ្យរកឃើញសេចក្ដីពិតក្នុងគម្ពីរ?
តើតាមរបៀបណាបុគ្គលដែលធ្លាប់ជាសមាជិកនៅវិហារផ្សេងបានទទួលប្រយោជន៍ពីការរៀនសេចក្ដីពិត?
តើតាមរបៀបណាសេចក្ដីស្រឡាញ់របស់យើងចំពោះមនុស្សជំរុញចិត្តយើងឲ្យផ្សព្វផ្សាយក្រៅផ្លូវការ?
ហេតុអ្វីអ្នកគិតថាការផ្សព្វផ្សាយក្រៅផ្លូវការគឺជារបៀបដ៏មានប្រសិទ្ធភាពដើម្បីជួយអ្នកឯទៀតឲ្យស្គាល់ព្រះយេហូវ៉ា?
៨. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) bt ជំ.៤ ប្រអប់នៅទំ.៣៧