របៀបរស់នៅជាគ្រិស្ដសាសនិក សូមកុំភ្លេចអធិដ្ឋានឲ្យបងប្អូនគ្រិស្ដសាសនិកដែលត្រូវគេបៀតបៀន លេង សូមកុំភ្លេចអធិដ្ឋានឲ្យបងប្អូនគ្រិស្ដសាសនិកដែលត្រូវគេបៀតបៀន គម្ពីរបានប្រកាសទុកជាមុនថាសាថាននឹងបៀតបៀនយើងក្នុងបំណងរារាំងយើងមិនឲ្យបំពេញកិច្ចបម្រើផ្សាយ។ (យ៉ូន. ១៥:២០; បប. ១២:១៧) តើតាមរបៀបណាយើងអាចជួយគ្រិស្ដសាសនិកគ្នីគ្នាដែលកំពុងរងទុក្ខដោយសារការបៀតបៀននៅប្រទេសផ្សេងៗ? យើងអាចអធិដ្ឋានឲ្យពួកគាត់។ គម្ពីរចែងថា៖ «សេចក្ដីអធិដ្ឋានអង្វររបស់មនុស្សសុចរិតមានប្រសិទ្ធភាពខ្លាំងណាស់ ពេលដែលសេចក្ដីអធិដ្ឋាននោះទទួលចម្លើយ»។—យ៉ា. ៥:១៦ តើយើងអាចអធិដ្ឋានអំពីអ្វីខ្លះ? យើងអាចសុំព្រះយេហូវ៉ាឲ្យបងប្អូនរួមជំនឿមានចិត្ដក្លាហាន ហើយសុំលោកជួយពួកគាត់កុំឲ្យភ័យខ្លាច។ (អេ. ៤១:១០-១៣) យើងក៏អាចអធិដ្ឋានសុំលោកបណ្ដាលចិត្ដពួកអាជ្ញាធរអនុញ្ញាតឲ្យយើងផ្សព្វផ្សាយ «ដើម្បីយើងអាចរក្សាឲ្យមានជីវិតស្ងៀមស្ងាត់»។—១ធី. ២:១, ២ ពេលប៉ូលនិងពេត្រុសត្រូវគេបៀតបៀន គ្រិស្ដសាសនិកនៅសតវត្សរ៍ទី១បានអធិដ្ឋានឲ្យពួកគាត់ដោយលើកឈ្មោះចំៗ។ (សកម្ម. ១២:៥; រ៉ូម ១៥:៣០, ៣១) ទោះជាយើងមិនស្គាល់ឈ្មោះបងប្អូនទាំងអស់ដែលត្រូវគេបៀតបៀនក៏ដោយ យើងអាចអធិដ្ឋានដោយលើកឈ្មោះក្រុមជំនុំ ប្រទេស ឬតំបន់របស់ពួកគាត់។ សូមសរសេរអំពីតំបន់របស់គ្រិស្ដសាសនិកដែលត្រូវគេបៀតបៀន ដែលអ្នកចង់អធិដ្ឋានឲ្យ ថយ បន្ទាប់ Print ចែក ចែក សូមកុំភ្លេចអធិដ្ឋានឲ្យបងប្អូនគ្រិស្ដសាសនិកដែលត្រូវគេបៀតបៀន កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ សូមកុំភ្លេចអធិដ្ឋានឲ្យបងប្អូនគ្រិស្ដសាសនិកដែលត្រូវគេបៀតបៀន ខ្មែរ សូមកុំភ្លេចអធិដ្ឋានឲ្យបងប្អូនគ្រិស្ដសាសនិកដែលត្រូវគេបៀតបៀន https://cms-imgp.jw-cdn.org/img/p/202017012/univ/art/202017012_univ_sqr_xl.jpg