លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ដ​សាសនិក

ឈប់​ខ្វល់​ខ្វាយ

ឈប់​ខ្វល់​ខ្វាយ

ក្នុង​សុន្ទរកថា​នៅ​លើ​ភ្នំ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ឈប់​ខ្វល់​ខ្វាយ​អំពី​ជីវិត​ខ្លួន​»។ (​ម៉ាថ. ៦:២៥​) គឺ​ជា​រឿង​ធម្មតា​ទេ​សម្រាប់​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ដែល​កំពុង​រស់​នៅ​ក្នុង​ពិភព​លោក​របស់​សាថាន មាន​ការ​ខ្វល់​ខ្វាយ​ម្ដង​ម្កាល។ លោក​យេស៊ូ​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​មិន​ឲ្យ​ខ្វល់​ខ្វាយ​ហួស​ហេតុ​ពេក។ (​ទំនុក. ១៣:២​) ហេតុ​អ្វី? ដោយ​សារ​ការ​ខ្វល់​ខ្វាយ​ហួស​ហេតុ​ពេក សូម្បី​តែ​អំពី​សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ អាច​បង្វែរ​អារម្មណ៍​យើង ពោល​គឺ​ធ្វើ​ឲ្យ​យើង​កាន់​តែ​ពិបាក​ស្វែង​រក​រាជាណាចក្រ​ព្រះ​ជា​មុន។ (​ម៉ាថ. ៦:៣៣​) ប្រសាសន៍​របស់​លោក​យេស៊ូ​បន្ដ​ទៀត​នឹង​ជួយ​យើង​ឲ្យ​ឈប់​ខ្វល់​ខ្វាយ​អំពី​អ្វី​ដែល​មិន​ចាំ​បាច់។

តើ​ខ្ញុំ​ចង់​ឈប់​ខ្វល់​ខ្វាយ​អំពី​អ្វី?