លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ថ្ងៃ​ទី​២២​-​២៨ ខែ​មករា

ម៉ាថាយ ៨​-​៩

ថ្ងៃ​ទី​២២​-​២៨ ខែ​មករា
  • ចម្រៀង​លេខ​២៥ និង​សេចក្ដី​អធិដ្ឋាន

  • ពាក្យ​ផ្ដើម (​៣​នាទី ឬ​ខ្លី​ជាង​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

  • «លោក​យេស៊ូ​ស្រឡាញ់​មនុស្ស​ឯ​ទៀត»​: (​១០​នាទី​)

    • ម៉ាថ. ៨:១​-​៣—លោក​យេស៊ូ​បាន​បង្ហាញ​ចិត្ដ​អាណិត​អាសូរ​យ៉ាង​ខ្លាំង​ដល់​អ្នក​កើត​ជំងឺ​ឃ្លង់ (​«​លោក . . . ពាល់​គាត់​» «​ខ្ញុំ​ចង់​» nwtsty-E ការ​ពន្យល់​បន្ថែម​នៅ​ម៉ាថ. ៨:៣​)

    • ម៉ាថ. ៩:៩​-​១៣—លោក​យេស៊ូ​ស្រឡាញ់​ពួក​អ្នក​ដែល​ត្រូវ​គេ​មើល​ងាយ (​«​អង្គុយ​រួម​តុ​» «​អ្នក​យក​ពន្ធ​» nwtsty-E ការ​ពន្យល់​បន្ថែម​នៅ​ម៉ាថ. ៩:១០​)

    • ម៉ាថ. ៩:៣៥​-​៣៨—សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​បាន​ជំរុញ​ចិត្ដ​លោក​យេស៊ូ​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ សូម្បី​តែ​ពេល​លោក​អស់​កម្លាំង​ក្ដី ហើយ​ក៏​ជំរុញ​ចិត្ដ​លោក​ឲ្យ​អធិដ្ឋាន​សុំ​ព្រះ​ឲ្យ​ចាត់​កម្មករ​ថែម​ទៀត (​«​ចិត្ដ​អាណិត​អាសូរ​» nwtsty-E ការ​ពន្យល់​បន្ថែម​នៅ​ម៉ាថ. ៩:៣៦​)

  • ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ: (​៨​នាទី​)

    • ម៉ាថ. ៨:៨​-​១០—តើ​យើង​អាច​រៀន​អ្វី​ពី​ការ​សន្ទនា​រវាង​លោក​យេស៊ូ​និង​នាយ​ទាហាន? (​w​០២ ១/១១ ទំ. ២១ វ. ១៦​)

    • ម៉ាថ. ៩:១៦, ១៧—តើ​លោក​យេស៊ូ​បាន​លើក​បញ្ជាក់​ចំណុច​អ្វី​ក្នុង​ឧទាហរណ៍​ទាំង​ពីរ​នេះ? (​jy ទំ. ៧០ វ. ៦​)

    • តើ​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា?

    • តើ​អ្នក​បាន​រក​ឃើញ​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ?

  • អំណាន​គម្ពីរ: (​៤​នាទី ឬ​ខ្លី​ជាង​) ម៉ាថ. ៨:១​-​១៧

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

  • ការ​ត្រឡប់​ទៅ​ជួប​លើក​ទី២: (​៣​នាទី ឬ​ខ្លី​ជាង​) ចាប់​ផ្ដើម​ដោយ​ប្រើការ​សន្ទនា​គំរូ។ អញ្ជើញ​គាត់​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ។

  • ការ​ត្រឡប់​ទៅ​ជួប​លើក​ទី៣: (​៣​នាទី ឬ​ខ្លី​ជាង​) ជ្រើស​រើស​បទ​គម្ពីរ​ដោយ​ខ្លួន​ឯង រួច​ស្នើ​ផ្ដល់​សៀវភៅ​សិក្សា។

  • ការ​បង្រៀន​គម្ពីរ: (​៦​នាទី ឬ​ខ្លី​ជាង​) bhs ទំ. ៤៦​-​៤៧ វ. ១៨​-​១៩

របៀប​រស់​នៅ​ជា​គ្រិស្ដ​សាសនិក

  • ចម្រៀង​លេខ​១៩

  • ‹ចូរ​ដឹង​ច្បាស់​ថា​លោក​ជា​អ្នក​ដែល​ព្រះ​បាន​តែង​តាំង​ជា​លោក​ម្ចាស់​និង​ជា​គ្រិស្ដ› ភាគ​ទី១ ឈុត​ខ្លី: (​១៥​នាទី​) ការ​ពិគ្រោះ។ បន្ទាប់​ពី​អាន​ម៉ាថាយ ៩:១៨​-​២៥ និង​ទស្សនា​ឈុត​ខ្លី​នៃ​វីដេអូ សូម​សួរ​សំណួរ​ដូច​ត​ទៅ​នេះ:

    • តើ​លោក​យេស៊ូ​បាន​បង្ហាញ​យ៉ាង​ណា​ថា​លោក​យក​ចិត្ដ​ទុក​ដាក់​នឹង​ស្ដ្រី​ដែល​មាន​ជំងឺ និង​យ៉ែរ៉ូស?

    • តើ​កំណត់​ហេតុ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ទស្សនៈ​របស់​អ្នក​ចំពោះ​ទំនាយ​ស្ដី​អំពី​ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​ព្រះ?

    • តើ​តាម​របៀប​ណា​ខ្លះ​យើង​អាច​មាន​សេចក្ដី​ស្រឡាញ់​ដូច​លោក​យេស៊ូ​ចំពោះ​មនុស្ស​ឯ​ទៀត?

  • ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ: (​៣០​នាទី​) kr ជំ. ២២ វ. ១​-​៧

  • សើរើ​កម្ម​វិធី​ឡើង​វិញ រួច​ប្រាប់​អំពី​កម្ម​វិធី​សប្ដាហ៍​បន្ទាប់ (​៣​នាទី​)

  • ចម្រៀង​លេខ​៥៤ និង​សេចក្ដី​អធិដ្ឋាន