លោកយេស៊ូស្រឡាញ់មនុស្សឯទៀត
ម៉ាថាយជំពូក៨និង៩រៀបរាប់មួយផ្នែកអំពីកិច្ចបម្រើផ្សាយរបស់លោកយេស៊ូក្នុងស្រុកកាលីឡេ។ ពេលលោកយេស៊ូធ្វើឲ្យមនុស្សដែលមានជំងឺជាសះស្បើយ លោកបានបង្ហាញឫទ្ធានុភាពរបស់លោក តែសំខាន់ជាងនេះទៅទៀត លោកបានបង្ហាញសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅ និងចិត្ដមេត្ដាករុណាចំពោះអ្នកឯទៀត។
-
លោកយេស៊ូបានធ្វើឲ្យអ្នកកើតជំងឺឃ្លង់ម្នាក់ជាសះស្បើយ។—ម៉ាថ. ៨:១-៣
-
លោកយេស៊ូបានធ្វើឲ្យអ្នកបម្រើនាយទាហានម្នាក់ជាសះស្បើយ។—ម៉ាថ. ៨:៥-១៣
លោកបានធ្វើឲ្យម្ដាយក្មេករបស់ពេត្រុសជាសះស្បើយ។—ម៉ាថ. ៨:១៤, ១៥
លោកបណ្ដេញវិញ្ញាណកំណាចនិងធ្វើឲ្យមនុស្សឈឺជាសះស្បើយ។—ម៉ាថ. ៨:១៦, ១៧
-
លោកយេស៊ូបានបណ្ដេញវិញ្ញាណកំណាចដែលសាហាវក្រៃលែង ដោយចាត់ពួកវាឲ្យចូលទៅក្នុងហ្វូងជ្រូក។—ម៉ាថ. ៨:២៨-៣២
-
លោកយេស៊ូបានធ្វើឲ្យបុរសស្លាប់ដៃស្លាប់ជើងម្នាក់ជាសះស្បើយ។—ម៉ាថ. ៩:១-៨
លោកបានធ្វើឲ្យស្ដ្រីម្នាក់ដែលបានពាល់ជាយសម្លៀកបំពាក់របស់លោកជាសះស្បើយ ហើយលោកបានប្រោសកូនស្រីរបស់យ៉ែរ៉ូសឲ្យរស់ឡើងវិញ។—ម៉ាថ. ៩:១៨-២៦
លោកបានធ្វើឲ្យមនុស្សពិការភ្នែកនិងមនុស្សគជាសះស្បើយ។—ម៉ាថ. ៩:២៧-៣៤
-
លោកយេស៊ូបានធ្វើដំណើរគ្រប់ក្រុងគ្រប់ភូមិ ដោយធ្វើឲ្យមនុស្សជាសះស្បើយពីជំងឺនិងរោគាគ្រប់យ៉ាង។—ម៉ាថ. ៩:៣៥, ៣៦
តើតាមរបៀបណាខ្ញុំអាចបង្ហាញថាខ្ញុំស្រឡាញ់និងអាណិតមេត្ដាកាន់តែខ្លាំងចំពោះមនុស្សដែលនៅជុំវិញខ្ញុំ?