លោកយេស៊ូធ្វើឲ្យមានកម្លាំងចិត្ដឡើងវិញ
«នឹមរបស់ខ្ញុំស្រួលពាក់»
ដោយសារលោកយេស៊ូជាជាងឈើ ដូច្នេះលោកស្គាល់របៀបធ្វើនឹម ប្រហែលជាដោយទ្រាប់ក្រណាត់ឬស្បែកសត្វដើម្បីឲ្យស្រួលពាក់។ ពេលយើងទទួលយកនឹមរបស់លោកយេស៊ូដោយទទួលការជ្រមុជទឹកធ្វើជាអ្នកកាន់តាមលោក នោះយើងយល់ព្រមធ្វើកិច្ចការនិងភារកិច្ចដែលមិនសូវស្រួល តែការធ្វើដូច្នេះគឺជាបទពិសោធន៍ដ៏សប្បាយរីករាយដែលនឹងនាំឲ្យទទួលពរជាច្រើន។
តើអ្នកបានទទួលពរអ្វីខ្លះតាំងពីនៅក្រោមនឹមរបស់លោកយេស៊ូ?