លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ទំនុកតម្កើង ៥២-៥៩

«ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា»

«ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា»

ដាវីឌបានជួបនឹងទុក្ខលំបាកធំជាច្រើនក្នុងជីវិត។ មុនគាត់តែងទំនុកតម្កើង ទំនុកទី៥៥ គាត់បានរងទុក្ខនឹងរឿងដូចខាងក្រោមនេះ

  • ការប្រមាថមើលងាយ

  • ការបៀតបៀន

  • ការសោកស្តាយជាខ្លាំងនឹងអំពើខុសឆ្គងរបស់ខ្លួន

  • រឿងខ្លោចផ្សាក្នុងក្រុមគ្រួសារ

  • ជំងឺ

  • ការក្បត់

សូម្បីតែពេលដាវីឌមើលទៅមិនអាចទ្រាំទ្រនឹងបន្ទុករបស់គាត់បានទៀត គាត់បានរកឃើញវិធីស៊ូទ្រាំនឹងបញ្ហាទាំងនោះ។ ចំពោះអ្នកដែលមានអារម្មណ៍ស្រដៀងនឹងគាត់ ដាវីឌបានជូនឱវាទដល់ពួកគេថា«ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា»។

សព្វថ្ងៃនេះ តើតាមរបៀបណាយើងអាចអនុវត្ដគម្ពីរនេះ?

៥៥:២២

  1. អធិដ្ឋានអស់ពីចិត្ដទៅព្រះយេហូវ៉ាអំពីរឿងគ្រប់យ៉ាង ទោះនោះជាបញ្ហា ទុក្ខកង្វល់ ឬការបារម្ភណាក៏ដោយ

  2. ស្វែងរកការណែនាំនិងជំនួយពីព្រះយេហូវ៉ាតាមរយៈគម្ពីរនិងអង្គការរបស់លោក

  3. ខំអស់ពីសមត្ថភាពដោះស្រាយបញ្ហានោះស្របទៅតាមគោលការណ៍គម្ពីរ