លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ទំនុកតម្កើង ៣៤-៣៧

ចូរទុកចិត្ដនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្ដការល្អ

ចូរទុកចិត្ដនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្ដការល្អ

«កុំឲ្យច្រណែននឹងពួកអ្នកដែលធ្វើការទុច្ចរិត»

៣៧:១, ២

  • កុំឲ្យភាពជោគជ័យរបស់មនុស្សទុច្ចរិតដែលមិនស្ថិតស្ថេរ បំបែរអារម្មណ៍អ្នកពីការបម្រើព្រះយេហូវ៉ាឡើយ។ សូមផ្ដោតអារម្មណ៍ជានិច្ចទៅលើគោលដៅក្នុងកិច្ចបម្រើព្រះ និងពរដែលអ្នកបានទទួល

«ចូរទុកចិត្ដនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្ដការល្អ»

៣៧:៣

  • សូមទុកចិត្ដថាព្រះយេហូវ៉ានឹងជួយអ្នក ពេលអ្នកមានទុក្ខកង្វល់ផ្សេងៗ ព្រមទាំងជួយអ្នកយកឈ្នះអារម្មណ៍សង្ស័យណាដែលអ្នកមាន។ លោកនឹងជួយអ្នកឲ្យនៅស្មោះត្រង់

  • សូមជាប់រវល់ក្នុងកិច្ចការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ

«ចូរយកព្រះយេហូវ៉ាជាសេចក្ដីអំណរ»

៣៧:៤

  • សូមកំណត់ពេលវេលាដើម្បីអាននិងរំពឹងគិតបណ្ដាំរបស់ព្រះយេហូវ៉ា ដោយមានគោលដៅស្គាល់លោកឲ្យកាន់តែច្បាស់

«ចូរទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ា»

៣៧:៥, ៦

  • សូមមានទំនុកចិត្ដទាំងស្រុងទៅលើព្រះយេហូវ៉ា ថាលោកនឹងជួយអ្នកដោះស្រាយគ្រប់បញ្ហា

  • សូមប្រព្រឹត្ដល្អជានិច្ច ទោះជាអ្នកជួបនឹងការប្រឆាំង ការបៀតបៀន ឬមានអ្នកទៀតបង្កាច់បង្ខូចអ្នកក៏ដោយ

«ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់»

៣៧:៧-

  • សូមកុំឆាប់ធ្វើអ្វីមួយដែលអាចនាំឲ្យអ្នកបាត់បង់អំណរ និងបង្ខូចចំណងមិត្ដភាពរវាងអ្នកនិងព្រះយេហូវ៉ាឡើយ

«មនុស្សរាបសា . . . នឹងបានផែនដីជាមរដក»

៣៧:១០, ១១

  • សូមស្វែងរកសេចក្ដីសុភាព ហើយរង់ចាំព្រះយេហូវ៉ាដោយចិត្ដរាបទាប ពេលដែលលោកបំបាត់ចោលអំពើអយុត្ដិធម៌គ្រប់យ៉ាង

  • សូមជួយបងប្អូនរួមជំនឿ ហើយសម្រាលទុក្ខអ្នកដែលកើតទុក្ខ ដោយប្រាប់អំពីសេចក្ដីសន្យារបស់ព្រះអំពីពិភពលោកថ្មីដែលនឹងមាននាពេលឆាប់ខាងមុខនេះ

រាជាណាចក្ររបស់មេស្ស៊ីនឹងនាំមកនូវពរជាបរិបូរ