លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបរស់នៅជាគ្រិស្ដសាសនិក

ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយប្រើវីដេអូដើម្បីបង្រៀន

ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយប្រើវីដេអូដើម្បីបង្រៀន

ហេតុអ្វីសំខាន់?:

វីដេអូអាចមានឥទ្ធិពលទៅលើចិត្ដរបស់មនុស្ស ព្រោះវាគួរឲ្យទាក់ទាញចិត្ដ ដោយសារមានរូបភាពនិងសំឡេង។ នេះជួយឲ្យអ្នកមើលផ្ដោតអារម្មណ៍និងចងចាំព័ត៌មានបានយូរ។ ព្រះយេហូវ៉ាបានទុកគំរូល្អបំផុតក្នុងការប្រើរូបភាពដើម្បីបង្រៀន។—សកម្ម. ១០:៩-១៦; បប. ១:១

វីដេអូតើព្រះមាននាមទេ? តើអ្នកណាជាអ្នកនិពន្ធគម្ពីរបរិសុទ្ធ? និងហេតុអ្វីយើងអាចប្រាកដថាគម្ពីរបរិសុទ្ធគឺមកពីព្រះ? ជាព័ត៌មានបន្ថែមពីលើមេរៀនទី២និងទី៣ក្នុងសៀវភៅស្ដើងដំណឹងល្អ។ វីដេអូហេតុអ្វីគួររៀនគម្ពីរ? តើកម្មវិធីរៀនគម្ពីរត្រូវធ្វើឡើងតាមរបៀបណា? និងតើមានកម្មវិធីអ្វីខ្លះនៅសាលប្រជុំរបស់យើង? ជួយលើកទឹកចិត្ដមនុស្សឲ្យរៀនគម្ពីរជាមួយយើង ឬចូលរួមកិច្ចប្រជុំ។ វីដេអូខ្លះដែលមានប្រវែងវែងក៏អាចប្រើក្នុងការបង្រៀនសិស្សគម្ពីរផងដែរ (km-E ៥/១៣ ទំ. ៣)។

របៀបអនុវត្ដ:

  • ថតចម្លងទុកជាមុននូវវីដេអូដែលអ្នកចង់បង្ហាញម្ចាស់ផ្ទះ

  • រៀបចំសំណួរមួយពីរដែលមានចម្លើយពីវីដេអូ

  • មើលវីដេអូជាមួយនឹងគាត់

  • ពិគ្រោះចំណុចសំខាន់ក្នុងវីដេអូនោះ

សូមសាកវិធីនេះ:

  • បើកទៅខ្នងខិត្ដប័ណ្ណណាមួយរបស់យើង ហើយប្រាប់គាត់អំពីបារកូដនៅខាងក្រោមនោះ ដែលអាចថតដើម្បីបើកមើលវីដេអូហេតុអ្វីគួររៀនគម្ពីរ?

  • បង្ហាញវីដេអូហេតុអ្វីយើងអាចប្រាកដថាគម្ពីរបរិសុទ្ធគឺមកពីព្រះ? រួចស្នើផ្ដល់សៀវភៅស្ដើងដំណឹងល្អ ដោយបញ្ជាក់អំពីមេរៀនទី៣