របៀបរស់នៅជាគ្រិស្ដសាសនិក
ឪពុកម្ដាយទាំងឡាយ ចូរខំអស់ពីសមត្ថភាពដើម្បីជួយកូនឲ្យនៅជាប់នឹងព្រះយេហូវ៉ា
ឪពុកម្ដាយដែលកោតខ្លាចព្រះ ចង់ឃើញកូនរបស់ពួកគាត់ទៅជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា។ ឪពុកម្ដាយអាចជួយកូនឲ្យធ្វើដូច្នេះបាន ដោយធ្វើឲ្យសេចក្ដីបង្រៀនពីគម្ពីរជ្រាបចូលក្នុងចិត្ដកូនតាំងពីតូច។ (ចោ. ៦:៧; សុភ. ២២:៦) តើនេះតម្រូវឲ្យលះបង់ប្រយោជន៍ខ្លួនឬទេ? ប្រាកដណាស់! តែរង្វាន់នឹងបានជាទីគាប់ចិត្ដ។—៣យ៉ូន. ៤
ឪពុកម្ដាយអាចរៀនច្រើនពីយ៉ូសែបនិងម៉ារៀ។ ពួកគេ«មានទម្លាប់ទៅក្រុងយេរូសាឡិម ដើម្បីធ្វើបុណ្យរំលង ជារៀងរាល់ឆ្នាំ» ទោះជានេះតម្រូវឲ្យលះបង់ផ្សេងៗនិងអស់ថវិកាក្ដី។ (លូក. ២:៤១) តាមមើលទៅ អ្វីសំខាន់បំផុតចំពោះយ៉ូសែបនិងម៉ារៀគឺថាក្រុមគ្រួសាររបស់ពួកគេមានចំណងមិត្ដភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ ស្រដៀងគ្នាដែរ ឪពុកម្ដាយនៅសព្វថ្ងៃនេះអាចណែនាំកូនទៅតាមផ្លូវដែលត្រឹមត្រូវ គឺដោយប្រើគ្រប់ឱកាសដើម្បីបង្រៀនកូន ហើយទុកគំរូឲ្យពួកគេ។—ទំនុក. ១២៧:៣-៥
សូមទស្សនាវីដេអូពួកគេបានប្រើគ្រប់ឱកាស រួចមកឆ្លើយសំណួរដូចតទៅនេះ:
-
ទន្ទឹមនឹងការចិញ្ចឹមអប់រំក្រុមគ្រួសារ តើតាមរបៀបណាបងប្រុសចននិងបងស្រីសារ៉ុន ហ្ស៊ីលល័រចាត់ទុកការបម្រើព្រះយេហូវ៉ាថាសំខាន់បំផុត?
-
ហេតុអ្វីឪពុកម្ដាយត្រូវបង្រៀន ណែនាំ និងកែតម្រង់កូនតាមតម្រូវការរបស់កូនម្នាក់ៗ?
-
តើឪពុកម្ដាយអាចជួយកូនយ៉ាងដូចម្ដេចដើម្បីឲ្យពួកគេកាន់ជំហរពេលទទួលការល្បងលជំនឿ?
-
តើអ្នកបានប្រើឧបករណ៍ណាខ្លះដែលអង្គការរបស់ព្រះយេហូវ៉ាផ្ដល់ឲ្យដើម្បីជួយកូនរបស់អ្នកឲ្យទៅជាមិត្ដសម្លាញ់ព្រះយេហូវ៉ា?