លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ដ​សាសនិក

ចូរ​ជៀស​ចេញ​ពី​អន្ទាក់​នៃ​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត

ចូរ​ជៀស​ចេញ​ពី​អន្ទាក់​នៃ​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត

មូលហេតុ​សំខាន់: ដូច​ឧបករណ៍​ភាគ​ច្រើន​ដែរ អ៊ីនធឺណិត​អាច​មាន​ប្រយោជន៍​ឬ​គ្រោះ​ថ្នាក់។ គ្រិស្ដ​សាសនិក​ខ្លះ​សម្រេច​ចិត្ដ​មិន​ប្រើ​បណ្ដាញ​គេហទំព័រ​ដើម្បី​ទាក់​ទង​គ្នា។ គ្រិស្ដ​សាសនិក​ខ្លះ​ទៀត​ប្រើ​អ៊ីនធឺណិត​ដើម្បី​ទាក់​ទង​ជា​មួយ​ក្រុម​គ្រួសារ​និង​មិត្ដ​ភក្ដិ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី មេ​កំណាច​ចង់​ឲ្យ​យើង​ប្រើ​អ៊ីនធឺណិត​ដោយ​មិន​ឈ្លាស​វៃ ដែល​អាច​បង្ខូច​កេរ្ដិ៍​ឈ្មោះ​របស់​យើង និង​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ផង​ដែរ។ ដូច​លោក​យេស៊ូ យើង​អាច​ប្រើ​គោល​ការណ៍​ពី​បណ្ដាំ​របស់​ព្រះ​ដើម្បី​សម្គាល់​គ្រោះ​ថ្នាក់​ដែល​មក​ពី​ការ​ប្រើ​អ៊ីនធឺណិត ហើយ​ជៀស​វាង​ពី​គ្រោះ​ថ្នាក់​ទាំង​នោះ។—លូក. ៤:៤, ៨, ១២

អន្ទាក់​ដែល​ត្រូវ​ជៀស​ចេញ:

  • ការ​ប្រើ​អ៊ីនធឺណិត​ច្រើន​ហួស​ហេតុ​ពេក។ ការ​ចំណាយ​ពេល​ច្រើន​ពេក​ដើម្បី​ប្រើ​អ៊ីនធឺណិត​អាច​ស៊ី​ពេល​វេលា​ដ៏​មាន​តម្លៃ​របស់​យើង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា

    គោល​ការណ៍​គម្ពីរ: អេភ. ៥:១៥,១៦; ភី. ១:១០

  • ការ​មើល​អ្វី​ដែល​មិន​សម​ត្រឹម​ត្រូវ។ ការ​មើល​រូប​ភាព​ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រើប​ស្រាល អាច​នាំ​ឲ្យ​ទៅ​ជា​ការ​ញៀន​មើល​រូប​អាសអាភាស ឬ​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌។ ការ​អាន​ព័ត៌មាន​និង​មើល​គេហទំព័រ​របស់​ពួក​ក្បត់​ជំនឿ អាច​បង្ខូច​ជំនឿ​របស់​គ្រិស្ដ​សាសនិក​ពិត

    គោល​ការណ៍​គម្ពីរ: ម៉ាថ. ៥:២៨; ភី. ៤:៨

  • ការ​បង្ហោះ​សារមតិ​ឬ​រូប​ថត​ដែល​មិន​សម​រម្យ។ ដោយ​សារ​ចិត្ដ​ជា​គ្រឿង​បញ្ឆោត បុគ្គល​ម្នាក់​ប្រហែល​ជា​មាន​បំណង​ចិត្ដ​ចង់​បង្ហោះ​សារមតិ​ឬ​រូប​ថត​ដែល​មិន​សម​រម្យ​ចូល​ក្នុង​បណ្ដាញ​សង្គម​ក្នុង​អ៊ីនធឺណិត។ ប៉ុន្ដែ ការ​ធ្វើ​ដូច្នេះ​អាច​បង្ខូច​កេរ្ដិ៍​ឈ្មោះ​របស់​អ្នក​ណា​ម្នាក់ ឬ​ធ្វើ​ឲ្យ​ជំនឿ​របស់​គាត់​ចុះ​ខ្សោយ

    គោល​ការណ៍​គម្ពីរ: រ៉ូម ១៤:១៣; អេភ. ៤:២៩

សូម​ទស្សនា​វីដេអូចូរ​ប្រើ​អ៊ីនធឺណិត​ដោយ​ឈ្លាស​វៃ រួច​រំលឹក​ឡើង​វិញ​អំពី​របៀប​ជៀស​ចេញ​ក្នុង​ស្ថានភាព​ដូច​ត​ទៅ​នេះ: