របៀបរស់នៅជាគ្រិស្ដសាសនិក
ចូរដើរតាមលំអានដានរបស់គ្រិស្ដឲ្យបានដិតដល់
លោកយេស៊ូបានទុកគំរូដើម្បីឲ្យយើងធ្វើតាម ជាពិសេសពេលយើងមានទុក្ខលំបាកឬមានការបៀតបៀន។ (១ពេ. ២:២១-២៣) ទោះជាលោកយេស៊ូបានត្រូវគេជេរប្រមាថក៏ដោយ លោកមិនបានតបតនឹងគេវិញទេ សូម្បីតែពេលលោកកំពុងតែរងទុក្ខក្ដី។ (ម៉ាក. ១៥:២៩-៣២) តើអ្វីបានជួយលោកឲ្យស៊ូទ្រាំ? លោកតាំងចិត្ដធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា។ (យ៉ូន. ៦:៣៨) លោកក៏បានផ្ដោតអារម្មណ៍ទៅលើ«អំណរដែលនៅខាងមុខលោក»។—ហេ. ១២:២
តើយើងអាចប្រព្រឹត្ដយ៉ាងណា ពេលដែលគេបៀតបៀនយើងដោយសារជំនឿរបស់យើង? គ្រិស្ដសាសនិកពិតមិន«តបស្នងការអាក្រក់»ដោយការអាក្រក់ឡើយ។ (រ៉ូម ១២:១៤, ១៧) ពេលយើងធ្វើតាមរបៀបដែលគ្រិស្ដបានស៊ូទ្រាំនឹងទុក្ខលំបាក យើងអាចអរសប្បាយព្រោះយើងទទួលការពេញចិត្ដពីព្រះ។—ម៉ាថ. ៥:១០-១២; ១ពេ. ៤:១២-១៤
សូមទស្សនាវីដេអូនាមរបស់ព្រះយេហូវ៉ាគឺសំខាន់បំផុត រួចឆ្លើយសំណួរដូចតទៅ:
-
តើតាមរបៀបណាបងស្រីផូស៊ីងហ្គើបានប្រើពេលវេលារបស់គាត់យ៉ាងឈ្លាសវៃកាលដែលគាត់នៅក្នុងបន្ទប់ឃុំឃាំង?
-
តើបងប្រុសនិងបងស្រីផូស៊ីងហ្គើបានស៊ូទ្រាំនឹងទុក្ខលំបាកអ្វីខ្លះពេលនៅក្នុងជំរុំឃុំឃាំងផ្សេងៗ?
-
តើអ្វីបានជួយពួកគាត់ឲ្យស៊ូទ្រាំ?