លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ដ​សាសនិក

សូម​ទទួល​ប្រយោជន៍​កាន់​តែ​ច្រើន​ពី​ការ​សិក្សា​ផ្ទាល់​ខ្លួន​របស់​អ្នក

សូម​ទទួល​ប្រយោជន៍​កាន់​តែ​ច្រើន​ពី​ការ​សិក្សា​ផ្ទាល់​ខ្លួន​របស់​អ្នក

ហេតុ​អ្វី​សំខាន់: ការ​សិក្សា​គម្ពីរ​ផ្ទាល់​ខ្លួន​ជួយ​យើង​ឲ្យ​យល់​ច្បាស់​អំពី​«​ទទឹង បណ្ដោយ កម្ពស់ និង​ជម្រៅ​»​នៃ​សេចក្ដី​ពិត។ (​អេភ. ៣:១៨​) នេះ​ក៏​ជួយ​យើង​ឲ្យ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​គ្មាន​កន្លែង​បន្ទោស និង​ឥត​សៅហ្មង​ក្នុង​ចំណោម​ពិភព​លោក​ដ៏​ទុច្ចរិត​នេះ ព្រម​ទាំង​ជួយ​យើង​ឲ្យ​«​បន្ត​កាន់​ខ្ជាប់​នូវ​បណ្ដាំ​នៃ​ជីវិត​»​ផង​ដែរ។ (​ភី. ២:១៥, ១៦​) ពេល​សិក្សា​ផ្ទាល់​ខ្លួន យើង​អាច​ជ្រើស​រើស​ព័ត៌មាន​តាម​សេចក្ដី​ត្រូវ​ការ​របស់​យើង​ម្នាក់​ៗ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​ការ​អាន និង​ការ​សិក្សា​គម្ពីរ?

របៀប​អនុវត្ត:

  • គូស​ខ​គម្ពីរ និង​សរសេរ​កំណត់​ក្នុង​គម្ពីរ​ដែល​អ្នក​ប្រើ​ដើម្បី​សិក្សា​ផ្ទាល់​ខ្លួន។ អ្នក​អាច​ធ្វើ​ដូច្នេះ​ក្នុង​សៀវភៅ​គម្ពីរ ឬ​គម្ពីរ​ក្នុង​គ្រឿង​អេឡិចត្រូនិក

  • ពេល​អាន​បណ្ដាំ​របស់​ព្រះ សូម​សួរ​ខ្លួន​អ្នក​នូវ​សំណួរ​ទាំង​នេះ​៖ ‹នរណា? អ្វី? ពេល​ណា? កន្លែង​ណា? ហេតុ​អ្វី? តាម​របៀប​ណា?›

  • ស្វែង​យល់​ឲ្យ​ច្បាស់។ សូម​ប្រើ​ឧបករណ៍​ជំនួយ​ស្រាវ​ជ្រាវ​ផ្សេង​ៗ ដោយ​ស្វែង​រក​តាម​ប្រធានបទ ឬ​ខ​គម្ពីរ

  • សូម​រំពឹង​គិត​អំពី​អ្វី​ដែល​អ្នក​អាន​ដើម្បី​យល់​អំពី​របៀប​ដែល​ព័ត៌មាន​នោះ​ទាក់​ទង​នឹង​អ្នក

  • សូម​អនុវត្ត​អ្វី​ដែល​អ្នក​បាន​រៀន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។—លូក. ៦:៤៧, ៤៨

សូម​ទស្សនា​វីដេអូ​ចូរ​បន្ត​«​កាន់​ខ្ជាប់​»​តាម​រយៈ​ការ​សិក្សា​ផ្ទាល់​ខ្លួន​ដែល​មាន​ប្រសិទ្ធភាព រួច​មក​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​៖

  • តើ​បង​ប្អូន​ខ្លះ​បាន​រៀប​រាប់​យ៉ាង​ណា​អំពី​ការ​សិក្សា​ផ្ទាល់​ខ្លួន?

  • រាល់​ដង​ពេល​យើង​ចាប់​ផ្ដើម​ការ​សិក្សា​ផ្ទាល់​ខ្លួន ហេតុ​អ្វី​យើង​គួរ​អធិដ្ឋាន?

  • តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​ព័ត៌មាន​ក្នុង​គម្ពីរ?

  • តើ​យើង​អាច​ដាក់​ប្រភេទ​ចំណាំ​អ្វី​ខ្លះ​ក្នុង​គម្ពីរ​សិក្សា​របស់​យើង?

  • ពេល​សិក្សា​បណ្ដាំ​របស់​ព្រះ ហេតុ​អ្វី​ការ​រំពឹង​គិត​គឺ​សំខាន់​ម៉្លេះ?

  • ស្ដី​អំពី​អ្វី​ដែល​យើង​បាន​រៀន តើ​យើង​គួរ​ធ្វើ​អ្វី?

​«​ឱ​ទូល​បង្គំ​ស្រឡាញ់​ក្រិត្យ​វិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎! ទូល​បង្គំ​រំពឹង​គិត​ពី​ក្រិត្យ​វិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ​»។—ទំនុក. ១១៩:៩៧