លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ដ​សាសនិក

តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា?

តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា?

មុន​ធ្វើ​ការ​សម្រេច​ចិត្ត​ធំ​ឬ​តូច ជា​ការ​ល្អ​ដែល​យើង​សួរ​ខ្លួន​យើង​ថា ‹តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា?› ពិត​ណាស់ យើង​មិន​អាច​ដឹង​អ្វី​ទាំង​អស់​អំពី​គំនិត​របស់​ព្រះ​យេហូវ៉ា​បាន​ទេ ប៉ុន្តែ​លោក​បាន​បើក​បង្ហាញ​ព័ត៌មាន​គ្រប់​គ្រាន់​ក្នុង​បណ្ដាំ​របស់​លោក​ដើម្បី​ជួយ​យើង​ឲ្យ​ត្រៀម​លក្ខណៈ​សព្វ​គ្រប់​ក្នុង​ការ​«​ធ្វើ​ការ​ល្អ​គ្រប់​យ៉ាង​»។ (​២ធី. ៣:១៦, ១៧; រ៉ូម ១១:៣៣, ៣៤​) លោក​យេស៊ូ​យល់​ច្បាស់​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា ហើយ​ចាត់​ទុក​បំណង​ប្រាថ្នា​នោះ​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​លោក។ (​យ៉ូន. ៤:៣៤​) ដោយ​យក​តម្រាប់​លោក​យេស៊ូ សូម​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។—យ៉ូន. ៨:២៨, ២៩; អេភ. ៥:១៥​-​១៧

សូម​ទស្សនា​វីដេអូ​ចូរ​យល់​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា (​លេវី. ១៩:១៨) រួច​មក​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​៖

  • ហេតុ​អ្វី​យើង​ត្រូវ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ក្នុង​ជីវិត​យើង?

  • តើ​គោល​ការណ៍​គម្ពីរ​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​ពេល​យើង​ជ្រើស​រើស​វីដេអូ​ចម្រៀង?

  • តើ​គោល​ការណ៍​គម្ពីរ​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​ពេល​យើង​ជ្រើស​រើស​សម្លៀក​បំពាក់​និង​ការ​សម្អិត​សម្អាង​ខ្លួន?

  • តើ​យើង​ត្រូវ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ក្នុង​ស្ថានភាព​ណា​ខ្លះ​ទៀត?

  • តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​យល់​កាន់​តែ​ច្បាស់​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា?

តើ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​បង្ហាញ​យ៉ាង​ណា​អំពី​ចំណង​មិត្តភាព​រវាង​ខ្ញុំ​និង​ព្រះ​យេហូវ៉ា?