ចំណេះវិសេសពីបណ្ដាំរបស់ព្រះ
ចូររក្សាចិត្តសុភាពពេលអ្នកជួបស្ថានភាពពិបាក
ចិត្តសុភាពរបស់ម៉ូសេបានត្រូវសាកល្បងពេលគាត់ជួបស្ថានភាពពិបាកនិងការតានតឹងចិត្ត (ជន. ២០:២-៥; w១៩.០២ ទំ. ១២-១៣ វ. ១៩)
អស់មួយរយៈពេលខ្លី ម៉ូសេលែងមានចិត្តសុភាព (ជន. ២០:១០; w១៩.០២ ទំ. ១៣ វ. ២០-២១)
ព្រះយេហូវ៉ាបានប្រៀនប្រដៅម៉ូសេនិងអេរ៉ុនដោយសារពួកគេបានធ្វើខុសធ្ងន់ធ្ងរ (ជន. ២០:១២; w០៩-E ១/៩ ទំ. ១៩ វ. ៥)
បុគ្គលដែលមានចិត្តសុភាពមិនឆាប់ខឹង មិនក្រអឺតក្រទមឬលើកខ្លួនហួសប្រមាណឡើយ។ ទោះបើមានគេបញ្ឈឺចិត្តគាត់ក៏ដោយ បុគ្គលដែលមានចិត្តសុភាពនៅតែអត់ធ្មត់ មិនទើសចិត្ត មិនប្រកាន់ទោស ឬសងសឹកវិញទេ។