ចំណេះវិសេសពីបណ្ដាំរបស់ព្រះ
ចូរប្រុងប្រយ័ត្ននឹងអំណួតនិងការមានទំនុកចិត្តលើខ្លួនឯងហួសហេតុពេក
កូរ៉ាបះបោរប្រឆាំងនឹងការរៀបចំរបស់ព្រះយេហូវ៉ាដោយសារគាត់ចាប់ផ្ដើមមានអំណួតនិងទំនុកចិត្តលើខ្លួនឯងហួតហេតុពេក (ជន. ១៦:១-៣; w១១ ១/៩ ទំ. ៣០ វ. ១២)
កូរ៉ាជាលេវីម្នាក់ដែលអ្នកឯទៀតគោរព ហើយគាត់មានឯកសិទ្ធជាច្រើន (ជន. ១៦:៨-១០; w១១ ១/៩ ទំ. ៣០ វ. ១១)
គំនិតមិនត្រឹមត្រូវរបស់កូរ៉ានាំឲ្យមានលទ្ធផលអាក្រក់ (ជន. ១៦:៣២, ៣៥)
យើងមិនគួរអនុញ្ញាតឲ្យឯកសិទ្ធផ្សេងៗដែលយើងមានក្នុងកិច្ចបម្រើព្រះនាំឲ្យយើងមានអំណួតនិងទំនុកចិត្តហួតហេតុពេកលើខ្លួនឯងនោះឡើយ។ កាលដែលយើងនៅក្នុងសេចក្ដីពិតកាន់តែយូរ ឬមានឯកសិទ្ធកាន់តែច្រើន នោះយើងត្រូវមានចិត្តរាបទាបកាន់តែខ្លាំងដែរ។