របៀបរស់នៅជាគ្រិស្តសាសនិក
ការអានគម្ពីរប្រចាំថ្ងៃនិងការស្វែងរកប្រាជ្ញា
ប្រាជ្ញាដែលមកពីព្រះគឺប្រៀបដូចជា«កំណប់ទ្រព្យ»។ (សុភ. ២:១-៦) ការមានប្រាជ្ញាជួយយើងឲ្យឈ្លាសវៃ ធ្វើការសម្រេចចិត្តត្រឹមត្រូវ និងការពារយើង។ ដូច្នេះ ការមានប្រាជ្ញាគឺ«សំខាន់បំផុត»។ (សុភ. ៤:៥-៧) យើងត្រូវខំប្រឹងព្យាយាមដើម្បីស្វែងរកប្រាជ្ញាដែលកប់ក្នុងបណ្ដាំរបស់ព្រះ ដែលប្រៀបដូចជាកំណប់ទ្រព្យ។ យើងអាចចាប់ផ្ដើមដោយអានបណ្ដាំរបស់ព្រះ«ទាំងយប់ទាំងថ្ងៃ» គឺជារៀងរាល់ថ្ងៃ។ (យ៉ូស. ១:៨) សូមកត់សម្គាល់នូវយោបល់ខ្លះៗដែលអាចជួយយើងឲ្យអានបណ្ដាំរបស់ព្រះជាទៀងទាត់ ហើយសប្បាយក្នុងការធ្វើដូច្នេះ។
សូមទស្សនាវីដេអូយុវវ័យកំពុងរៀនឲ្យស្រឡាញ់បណ្ដាំរបស់ព្រះ រួចឆ្លើយសំណួរដូចតទៅនេះ៖
តើប្អូនៗយុវវ័យទាំងនេះបានជួបប្រទះនឹងការពិបាកអ្វីខ្លះក្នុងការអានគម្ពីរជាទៀងទាត់ ហើយតើអ្វីបានជួយពួកគេ?
-
មេឡានី
-
សាំយូអែល
-
សេលីន
-
រ៉ាហ្វាអេឡូ
កាលវិភាគអានគម្ពីររបស់ខ្ញុំ៖