របៀបរស់នៅជាគ្រិស្តសាសនិក
របៀបប្រើវីដេអូអំពីការរៀនគម្ពីរ
យើងមានវីដេអូបួនដែលទាក់ទងនឹងការរៀនគម្ពីរដែលយើងអាចប្រើក្នុងកិច្ចបម្រើផ្សាយ។ តើវីដេអូទាំងនេះមានតួនាទីអ្វី?
-
ហេតុអ្វីគួររៀនគម្ពីរ? វីដេអូពេញ បានត្រូវរៀបចំឡើងដើម្បីធ្វើឲ្យម្ចាស់ផ្ទះចាប់អារម្មណ៍ទៅលើគម្ពីរ ទោះជាគាត់មានជំនឿសាសនាអ្វីក៏ដោយ។ វីដេអូនេះលើកទឹកចិត្តម្ចាស់ផ្ទះឲ្យស្វែងរកចម្លើយពីគម្ពីរចំពោះសំណួរសំខាន់ៗក្នុងជីវិត ហើយលើកឧទាហរណ៍មួយអំពីចម្លើយដែលសមហេតុសមផលដែលមកពីគម្ពីរ។ វីដេអូនេះក៏ពន្យល់អំពីរបៀបដែលម្ចាស់ផ្ទះអាចស្នើសុំឲ្យសាក្សីមកបង្រៀនគាត់ផងដែរ។
-
ហេតុអ្វីគួររៀនគម្ពីរ? (វីដេអូខ្លី) គឺស្រដៀងនឹងវីដេអូខាងលើដែរ។ វីដេអូនេះអាចមានប្រសិទ្ធភាពក្នុងតំបន់ដែលមនុស្សភាគច្រើនមិនសូវមានពេលច្រើនដើម្បីនិយាយជាមួយយើង។
-
តើកម្មវិធីរៀនគម្ពីរត្រូវធ្វើឡើងតាមរបៀបណា? បានត្រូវរៀបចំឡើងដើម្បីធ្វើឲ្យម្ចាស់ផ្ទះចាប់អារម្មណ៍ទៅលើកម្មវិធីរៀនគម្ពីរដោយឥតគិតថ្លៃរបស់យើង ហើយឆ្លើយសំណួរដែលមនុស្សខ្លះសួរអំពីកម្មវិធីរៀនគម្ពីរនោះ រួមបញ្ចូលរបៀបដែលម្ចាស់ផ្ទះអាចស្នើសុំរៀនគម្ពីរ។
-
សូមសប្បាយនឹងការរៀនគម្ពីរ បានត្រូវរៀបចំឡើងដើម្បីឲ្យយើងបង្ហាញសិស្សគម្ពីរ។ ទោះជាទំព័រទី២នៃសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!បានណែនាំវីដេអូនេះក៏ដោយ តែយើងក៏អាចបង្ហាញវីដេអូនេះដល់សិស្សគម្ពីរពេលដែលយើងកំពុងពិគ្រោះសៀវភៅស្ដើងសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!ដែរ។ វីដេអូនេះរៀបរាប់អំពីព័ត៌មានដែលមាននៅក្នុងសៀវភៅ ហើយអំពីអ្វីដែលនឹងកើតឡើងក្នុងអំឡុងពេលពិគ្រោះគ្នា។
ទោះជាវីដេអូនីមួយៗមានតួនាទីខុសៗគ្នាក៏ដោយ តែយើងនៅតែអាចបង្ហាញឬផ្ញើវីដេអូទាំងនេះនៅពេលត្រឹមត្រូវ។ ចូរស្គាល់និងប្រើវីដេអូទាំងនេះក្នុងកិច្ចបម្រើផ្សាយ។