លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ការសម្រេចចិត្តដែលបង្ហាញការទុកចិត្តទៅលើព្រះយេហូវ៉ា

ការសម្រេចចិត្តដែលបង្ហាញការទុកចិត្តទៅលើព្រះយេហូវ៉ា

ជា​រៀង​រាល់​ថ្ងៃ​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ចំពោះ​រឿង​ជា​ច្រើន។ ជា​ញឹក​ញយ​មនុស្ស​ក្នុង​ពិភព​លោក​នេះ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ផ្អែក​លើ​អារម្មណ៍ ឬ​ក៏​ធ្វើ​ការ​សម្រេច​ចិត្ត​តា​មនុស្ស​ភាគ​ច្រើន។ (​ដច. ២៣:២; សុភ. ២៨:២៦​) ផ្ទុយ​ទៅ​វិញ អស់​អ្នក​ដែល​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា​«​គិត​ដល់​លោក​»​ដោយ​ប្រើ​គោល​ការណ៍​គម្ពីរ​ដើម្បី​ជួយ​ពួក​គេ​ក្នុង​ការ​សម្រេច​ចិត្ត។—សុភ. ៣:៥, ៦

ក្នុង​ខ​គម្ពីរ​បន្ត​បន្ទាប់​នេះ សូម​សរសេរ​ស្ថានភាព​ណា​មួយ​ដែល​ខ​គម្ពីរ​ទាំង​នេះ​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ។

សូម​ទស្សនា​វីដេអូ ចូរ​ធ្វើ​តាម​គំរូ​ពួក​អ្នក​ស្មោះ​ត្រង់ ជា​ជាង​ពួក​អ្នក​ដែល​ខ្វះ​ជំនឿ ម៉ូសេ ជា​ជាង​ផារ៉ូ រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

តើ​គំរូ​នៅ​ក្នុង​គម្ពីរ​បាន​ជួយ​បង​ប្រុស​ម្នាក់​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​យ៉ាង​ដូច​ម្ដេច?