ចំណេះវិសេសពីបណ្ដាំរបស់ព្រះ
តើយើងត្រូវពឹងផ្អែកទៅលើព្រះយេហូវ៉ានៅពេលណា?
អេសាបានពឹងផ្អែកទៅលើព្រះយេហូវ៉ាក្នុងការប្រយុទ្ធជាមួយកងទ័ពជាច្រើន (២ប្រ. ១៤:៩-១២, w២១.០៣ ទំ.៥ វ.១២)
តែក្រោយមក អេសាបានពឹងពាក់ស្ដេចស្រុកស៊ីរីដើម្បីច្បាំងជាមួយកងទ័ពដែលមានចំនួនតិចជាង (២ប្រ. ១៦:១-៣, w២១.០៣ ទំ.៥ វ.១៣)
ព្រះយេហូវ៉ាមិនពេញចិត្តចំពោះអេសាទាល់តែសោះ ដោយសារគាត់មិនបានបន្តស្វែងរកជំនួយពីលោក (២ប្រ. ១៦:៧-៩)
យើងប្រហែលជាពឹងផ្អែកទៅលើព្រះយេហូវ៉ានៅពេលយើងធ្វើការសម្រេចចិត្តណាដែលនឹងផ្លាស់ប្ដូរជីវិតរបស់យើង ប៉ុន្តែចុះយ៉ាងណានៅពេលផ្សេងទៀត? ជាការសំខាន់ដែលយើងពឹងផ្អែកទៅលើព្រះយេហូវ៉ាគ្រប់កាលៈទេសៈទាំងអស់របស់យើង។—សុភ. ៣:៥, ៦; w២១.០៣ ទំ.៦ វ.១៤