លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

«ខ្ញុំនឹងថែរក្សាការពារវិហារនេះជានិច្ច»

«ខ្ញុំនឹងថែរក្សាការពារវិហារនេះជានិច្ច»

ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​កន្លែង​ដើម្បី​សង់​វិហារ​ដោយ​ខ្លួន​លោក​ផ្ទាល់ (​២ប្រ. ៧:១១, ១២​)

ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា លោក​នឹង​ថែ​រក្សា​ការ​ពារ​វិហារ​ជា​និច្ច ពោល​គឺ​លោក​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​កើត​ឡើង​ក្នុង​វិហារ​នោះ ដោយ​សារ​នេះ​ទាក់​ទង​នឹង​នាម​របស់​លោក (​២ប្រ. ៧:១៦; w​០២​-​E ១៥/១១ ទំ.៥ វ.១​)

បើ​បណ្ដា​ជន​មិន​បម្រើ​ព្រះ​យេហូវ៉ា​«​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​»​ នោះ​លោក​នឹង​អនុញ្ញាត​ឲ្យ​វិហារ​ត្រូវ​បំផ្លាញ​ចោល (​២ប្រ. ៦:១៤; ៧:១៩​-​២១; it​-​2​-​E ទំ.១០៧៧​-​១០៧៨​)

នៅ​ពិធី​សម្ពោធ​វិហារ បណ្ដា​ជន​ប្រហែល​ជា​គិត​ថា​ចិត្ត​របស់​ពួក​គេ​នឹង​នៅ​ជាប់​ជា​មួយ​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ តែ​គួរ​ឲ្យ​ស្ដាយ ពួក​គេ​បាន​បាត់​បង់​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។

សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​តាម​របៀប​ណា​ខ្ញុំ​អាច​បង្ហាញ​ថា​ខ្ញុំ​យក​ចិត្ត​ទុក​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា?›